Uncategorized
ប្រទេសដៃគូរបស់កម្ពុជាកំពុងបន្តស្ថានភាពល្អប្រសើរ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចក្នុងស្រុក
អ្នកជំនាញ និងសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា នៅក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងខ្លាំង គាំទ្រដោយ ការនាំចេញទំនិញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀង និងប្រទេសផ្សេងៗ ស្របពេលដែលប្រទេសដៃគូរបស់កម្ពុជា ត្រូវបានរំពឹង នឹងបន្ត ស្ថានភាពល្អប្រសើរឡើងវិញ។
ទាក់ទិនសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានាដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធី គាំទ្រកំណើនតាមវិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹងទុក នឹងមានកំណើនយឺត និងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ។ ស្របពេលនេះដែរ ផ្អែកតាមរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សម្រាប់សេដ្ឋកិច្ចដែលជាប្រទេស ដៃគូរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អ ដែលនឹងជួយគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា តាមរយៈការដាក់វិធានការរបស់រាជរដ្ឋាភិបាលខាងលើនេះ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៥ នេះ នឹងអាចដើរនៅលើមាគ៌ាកំណើនឡើងវិញ បន្ទាប់ពីប៉ះទង្គិចផ្ទួនៗពីវិបត្តិកន្លងមក ស្របពេល ភាពតាន់តឹងគោលនយោបាយរូបិយវត្ថុដុល្លារអាមេរិក មានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលដល់ក្របខណ្ឌម៉ាក្រូសេដ្ឋ កិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយបានជួយគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកបន្តងើបឡើងវិញ។
លោកបណ្ឌិត Alexander Evengroen ទីប្រឹក្សាសមាគមសហគ្រិនវីម៉ូកម្ពុជា និងជាសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្តើរៗ ហើយនឹងងើបឡើងកាន់ តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ទៀត ដែលគាំទ្រដោយការនាំចេញទំនិញជាច្រើន តាមរយៈទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហ- ប្រតិបត្តិការជាមួយប្រទេសដៃគូផ្សេងៗ ខណៈដែលបច្ចុប្បន្ន លំហូរវិនិយោគិនបរទេស និងក្នុងស្រុកជាដើម បានបណ្តាក់ទុនវិនិយោគ មានជាបន្តបន្ទាប់។
សូមបញ្ជាក់ថា យោងតាមការវាយតម្លៃនៃក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋ- កិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយអាចសម្រេចបានក្នុងរង្វង់ ៦,៣ ភាគរយ គាំទ្រជាចម្បងដោយវិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧