Uncategorized
កីឡាករ សុខ លីមហេង បន្តគ្រងជើងឯក ៥ លើកជាប់ៗគ្នាការប្រកួតជើងឯកអុកចត្រង្គថ្នាក់ជាតិ
ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ សុខ លីម ហេង បន្តគ្រងជើងឯក ៥លើកជាប់ៗគ្នាក្នុងការប្រកួតជើងឯកអុកចត្រង្គថ្នាក់ជាតិ។
នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៥លើក កីឡាករ សុខ លីមហេង បានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ឈាវ បូរ៉ា ទទួលបានមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅលើកីឡាករ នូ ច័ន្ទផានិត (មេដាយសំរឹទ្ធ)។
ក្នុងពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ជ័យលាភី លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅ្រទេស នាខែធ្ន ឆ្នាំ២០២៥។
លោក បានរម្លឹកថា សហព័ន្ធបានប្រារព្ធធ្វើមហាសន្និបាត សម្រាប់អាណត្តិថ្មី ក្នុងគោលបំណងសំខាន់ ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍកីឡាអុកចត្រង្គកម្ពុជា ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។
យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មានការចូលរួម ចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់)។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតតែ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរសនារីចម្រុះរយៈពេល ៦០នាទី៕





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦