Uncategorized
លោកអភិបាលខណ្ឌដូនពេញ ពង្រឹងដល់មន្រ្តីពាក់ព័ន្ធ យកចិត្តទុកពីបញ្ហា សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈក្នុងមូលដ្ឋាន
ភ្នំពេញ៖រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នៅសាលាខណ្ឌដូនពេញ។
លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ។ ក្នុងនោះដែរលោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោតសសើរដល់រដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា បញ្ហាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈកម្លាំងសណ្ដាប់ធ្នាប់ត្រូវសហការជាមួយសង្កាត់ រក្សាឲ្យល្អប្រសើរនិងពង្រឹងឡើងវិញ ដោយក្នុងមូលដ្ឋានខណ្ឌដូនពេញមានផ្លូវថ្មើរជើងថ្មី (Walk street) ដែលជាទីចាប់រម្មណ៍ខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្តទាំងអស់គ្នា នារៀងរាល់ចុងសប្ដាហ៍ ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានភ្ញៀវជាតិ អន្តរជាតិ កាន់ច្រើន។
ក្នុងនោះដែរ ក្នុងនាមលោកអភិបាលខណ្ឌដូនពេញ អភិបាលបានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី តាមរយះការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ៍ស មានតម្លាភាព និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕
អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦