Uncategorized
សម្ដេចតេជោ បន្តប្រាប់ការពិតទៅឯកអគ្គរដ្ឋទូតឆែក អំពីករណីថៃព្យាយាមរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្តប្រាប់ការពិតទៅឯកឧត្តមឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជាថៃ គឺកើតឡើងពីករណីយោធាថៃលបបាញ់សម្លាប់កងទ័ពកម្ពុជានៅលេណដ្ឋានកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ, ករណីថៃបិទព្រំដែនជាឯកតោភាគី និងថៃព្យាយាមកំរាមកំហែងលើវិស័យសេដ្ឋកិច្ចមួយចំនួនទៀតមកកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា និងបានជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យកាន់តែល្អប្រសើរក្នុងបេសកកម្មការងារនៅក្នុងអាណត្តិរបស់ឯកឯកឧត្តម។
នាឱកាសជំនួបនេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនង កម្ពុជា និងឆែក មានទំនាក់ទំនងល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឱកាសជំនួបនេះសម្ដេចតេជោ បានលើកឡើងថា ឆែកបាននៅជាមួយនឹងកម្ពុជាក្នុងគ្រប់កាលៈទេសៈនាពេលកន្លងមក ទោះក្នុងស្ថានភាពណា ប៉ុន្ដែប្រទេសមួយនេះបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជា ជាពិសេសឆែកបានផ្ដល់តម្លៃដល់កម្ពុជាតាមរយៈការបង្កើតនូវស្ថានទូតនៅកម្ពុជាដែលបង្ហាញយ៉ាងច្បាស់អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
ទាក់ទងនឹងស្ថានភាពវិវាទព្រំដែន កម្ពុជា និងថៃ សម្ដេចតេជោ បានពន្យល់ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា វិវាទរវាងកម្ពុជា និងថៃ គឺចាប់ផ្ដើមឡើងពីការគូសផែនទីជាឯកតោភាគីរបស់ថៃ រំលោភបំពានមកលើទឹកដីកម្ពុជា, ការបាញ់សម្លាប់ទាហានរបស់កម្ពុជា, ការបិទព្រំដែនជាឯកតោភាគី, ការគំរាម ប្រមាថមើលងាយមកលើកម្ពុជាដូចជាការផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាមកកម្ពុជាជាដើម ដែលជាហេតុធ្វើឱ្យកម្ដៅនៃជម្លោះព្រំដែនប្រទេសទាំងពីរកាន់តែមានការកើនឡើង។
សម្ដេចតេជោ បានប្រាប់ទៅ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា កម្ពុជាត្រូវការសន្ដិភាព កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ ហើយអ្វីដែលកម្ពុជាចង់បាន គឺការដោះស្រាយបញ្ហាដោយសន្ដិវិធី តាមរយៈការចរចាទ្វេភាគី និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ IJC ជាដើម ចំពោះតំបន់ដែលកំពុងមានជម្លោះជាមួយគ្នា។
ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ទៅឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ដោយស្នើឱ្យជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះ ចូលរួមដោះស្រាយបញ្ហាតាមរយៈយន្តការច្បាប់អន្តរជាតិ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧