Uncategorized
កសិករស្រុកឈូកថា ហ្ហុងផ្តល់ប្រាក់ចំណូលច្រើនជាងដំណាំផ្សេងៗ បើសិនតម្រូវការ និងទីផ្សារល្អដូចបច្ចុប្បន្ន
កសិករដាំដំណាំល្ហុងនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានលើកឡើងថា ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ប្រមូលទិន្នផលបានច្រើន និងជាប្រចាំ ខណៈដែលទីផ្សារល្ហុងទុំកំពុងមានហាងឆេងល្អ១គីឡូចន្លោះពី១០០០ ទៅ១៥០០រៀល។ កសិករបញ្ជាក់ថា គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ ប្រសិនបើតម្រូវការ និងទីផ្សាររក្សាបាននូវតម្លៃល្អដូចបច្ចុប្បន្ន។
កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោក សូ ងឹម បានប្រាប់ឲ្យដឹងថា លោកបានដាំដំណាំល្ហុងបីប្រភេទ មានពូជល្ហុងហូឡែន ល្ហុងទឹកឈូ និងល្ហុងបន្លែខ្លះ នៅលើផ្ទៃដីជាងកន្លះហិកតា។ ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ផ្តល់ទិន្នផលខ្ពស់ និងជាប្រចាំ ហើយប្រសិនបើការថែទាំដាក់ទឹក និងជីបានល្អ ល្ហុងអាចមានអាយុជាង២ឆ្នាំ។
កសិកររូបនោះ បានបន្តថា កាលពីមុនដោយសារខ្វះចំណេះដឹងផ្នែកទីផ្សារ ពេលដាំល្ហុងបាន អត់ដឹងថាត្រូវយកទៅលក់នៅឯណា ល្ហុងទុំចោលពេញចម្ការ។ ឥឡូវក្រោយមានការណែនាំពីមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុក លោករកតែល្ហុងលក់ឲ្យគេមិនទាន់ សព្វថ្ងៃល្ហុងទុំ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។ ហើយបើតម្លៃនេះ នៅរក្សាបានស្ថិតស្ថេរ គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងទេ។
មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី លោក ជឹម ង៉ុយ បានបញ្ជាក់ថា ឃុំត្រពាំងបីមានសក្តានុពលលើវិស័យកសិកម្ម កសិករឃុំនេះដាំដំណាំ និងបន្លែចម្រុះ។ដោយឡែកដំណាំល្ហុង ក៏មានប្រជាពលរដ្ឋដាំច្រើនគ្រួសារ ប៉ុន្តែពូជល្ហុងបន្លែ នៅមិនទាន់មានទីផ្សារល្អដូចពូជល្ហុងហូឡែន និងពូជល្ហុងទឹកឈូទេ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧