Uncategorized
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឡាវ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថងសាវណ្ណ ភុមវិហាន (H.E. Mr. Thongsavanh Phomvihane) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា។
ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ តបតាមការអញ្ចើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងចូលរួមកិច្ចប្រជុំស្តីពីកិច្ចការព្រំដែនJBCលើកទី៨ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បានបន្តថានេះជាលើកទី១ ដែលឯកឧត្តម បានមកធ្វើទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សៃសំផន ព្រំវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះគឺជាការបន្តយន្តការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កិច្ចការបរទេស នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម មានសេចក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៅពេលនេះ។ នេះជាប្រពៃណីនៃប្រទេសយើងទាំងពីរ ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា នៅរាល់ពេលចូលរួមកិច្ចប្រជុំនានា ក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតសកលលោក។ វត្តមាននៃការជួបគ្នានៅពេលនេះក៏ ជាផ្នែកមួយនៃការអនុវត្តស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំ បក្ស រដ្ឋ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានបន្តថា រដ្ឋសភាកម្ពុជា សូមអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានធ្វើជាប្រធាន ASEAN នៅ ឆ្នាំ២០២៤ និងជាប្រធានមហាសន្និបាត AIPA លើកទី៤៥ ប្រកបដោយ ជោគជ័យ និងទទួលបានលទ្ធផលល្អដ៏ត្រចះត្រចង់ ហើយក្នុងឱកាសនោះដែរក៏បានប្រកាសការអនុវត្តកម្មវិធី AIPA Lync Digital law Library ដែលផ្តួចផ្តើមដោយសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុម័តក្នុងមហាសន្និបាត លើកទី៤៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៣។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនឯកឧត្តម ថងសាវណ្ណ ភុមវិហាន ជ្រាបផងដែរ ពីជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ ដែលបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរណ៍ តាមរយៈការបិទ ព្រំដែនគោកជាឯកតោភាគីរបស់ប្រទេសថៃ។ បញ្ហា ជម្លោះ ព្រំដែនជាមួយប្រទេសថៃ កម្ពុជាគោរពនិងប្រកាន់ខ្ជាប់ នូវសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ទោះបី ប្រទេសទាំងពីរមានអនុស្សរណៈនៃការយោគយល់គ្នា ដែលបាន ចុះហត្ថលេខានៅឆ្នាំ២០០០ សម្រាប់ការពិភាក្សាបោះបង្គោលព្រំដែន ទ្វេភាគី កម្ពុជា-ថៃ ក៏ដោយក៏វឌ្ឍនភាពនៃបោះបង្គោលព្រំដែន មិនសូវទទួលបានលទ្ធផលក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ហើយជម្លោះ យោធានៅតែបន្តកើតមានមិនចេះចប់ឡើយ។ ដូចនេះហើយទើប រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរទៅកាន់ប្រទេសថៃ ដើម្បីរួមគ្នានាំយកបញ្ហាព្រំដែន ទៅដោះស្រាយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice-ICJ)។ កម្ពុជា ព្យាយាមស្វែងរកដំណោះស្រាយ ដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីរក្សាព្រំដែនមិត្តភាពនិងកិច្ចសហប្រតិបត្តិការតទៅអនាគត។
ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកការដោះស្រាយដោយសន្តិវិធី៕

-
កីឡា1 week ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
ព័ត៌មាន5 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន1 week ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
កីឡា4 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)