Uncategorized
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀតនៅក្រុងច្បារមន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានរីករាយចំពោះកម្រិតចំណេះដឹងរបស់កម្មករ-កម្មការិនី ពាក់ព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដូចជា៖ Facebook, Telegram..។ល។ សម្រាប់ទំនាក់ទំនងគ្នា ដែលមានមន្ត្រីខ្លះមិនចេះ ឬដើរទាន់បច្ចេកវិទ្យា ស្មើនឹងក្មួយៗកម្មករ-កម្មការិនីផង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាអាចបើកឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ រួមទាំងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការជួបជុំជាមួយកម្មករ-កម្មការិនីជាបន្តបន្ទាប់ ដោយមិនចាំបាច់ធ្វើតេស្តកូវីដ-១៩។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ខេត្តភាគនិរតី នៃប្រទេស បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលរួមមាន៖ ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជនជារៀងរាល់ថ្ងៃ។


សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែ-ចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ច្បាស់ណាស់ បើពេលនេះ គ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័សនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ «យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង»។ សម្តេចបញ្ជាក់ថា «គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ»។


សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទើបត្រលប់ពីសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មានពីនយោបាយ និងភាពពិតជាក់ស្តែងរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់ឈ្នួល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កម្មករ-កម្មការិនីរោងចក្រទាំងអស់ ត្រូវហ៊ានចេញមុខថ្កោលទោស ពួកជ្រុលនិយម និងពួកចង្រៃទាំងឡាយ ដែលបំណងបំផ្លាញផលប្រយោជន៍កម្មករ-កម្មការិនី និងប្រទេសជាតិ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦