Uncategorized
សម្ដេចធិបតីបង្ហាញពីសក្ដានុពល និងផលប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោដល់ធុរជននៅសិង្ហបុរី
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់ សក្ដានុពល និងផលយោជន៍នៃគម្រោងព្រែកជីកហ្វូនតេជោដល់ធុរជន និងវិនិយោគិននៅសិង្ហបុរី។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួល អំណោយផលដល់ការវិនិយោគនានានៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត ការដឹកជញ្ជូនតាមផ្លូវទឹក ការពង្រីកកំពង់ផែទឹកជ្រៅ តាមបណ្ដាខេត្តជាប់សមុទ្រ និងការពង្រីកជើងហោះហើរត្រង់ទៅកាន់ប្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជានៅភ្នំពេញ និងខេត្តគោលដៅមួយចំនួនទៀតផងដែរ។
សម្ដេចធិបតីថ្លែងទៅកាន់បណ្ដាធុរជន នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីព្រឹកនេះថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ នឹងពង្រឹងការតភ្ជាប់នៅក្នុងតំបន់ និងធានាប្រសិទ្ធភាពក្នុងការតភ្ជាប់ទៅក្នុងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗរវាងកម្ពុជានិងទូទាំងតំបន់។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា គឺជាយុទ្ធសាស្រ្ដមួយក្នុងការផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ធុរកិច្ច លើការកាត់បន្ថយការចំណាយលើវិស័យឡូជីស្ទិក បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអនុញ្ញាតឱ្យធុរជនទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីសក្ដានុពលយ៉ាងធំធេងនៃគម្រោងព្រែកជីកហ្វូណនតេជោនៅក្នុងទីផ្សារតំបន៕
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦