Uncategorized
ដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញ ដំណាំស្រូវ និងដំឡូងមី ប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តត្បូងឃ្មុំ
ហ្វូងដង្កូវកំពុងរាតត្បាត ស៊ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់ប្រមាណ៦៧៩ហិកតា (ដំណាំស្រូវ ៥៩០ហិកតា និងដំណាំដំឡូងមី ៨៩ហិកតា) លើស្រុកចំនួន៣ គឺស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកពញាក្រែក ខណៈករណីត្រូវបាន មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់វិធានការទប់ស្កាត់ កម្ចាត់ភ្លាមៗផងដែរបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករមានករណីវត្តមានដង្កូវហ្វូងស៊ីបំផ្លិចបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមីរបស់ប្រជាកសិករ នៅក្នុងភូមិសាស្រ្តឃុំ ស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំភ្លាម មន្ទីរបានចាត់មន្ត្រីចុះស្រាវជ្រាវពិនិត្យ និងវាយតម្លៃឃើញថា ពិតជារងការរាតត្បាតបំផ្លាញ់ពីដង្កូវហ្វូង នៅក្នុងស្រុកពញាក្រែក មាន៤ឃុំ ស្រុកតំបែរមាន៣ឃុំ និងស្រុកត្បូងឃ្មុំ មាន១ឃុំ។
ចំពោះមុខករណីនេះ មន្ត្រីជំនាញបានចុះពន្យល់ណែនាំពីវិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងដែលរាតត្បាតបំផ្លាញលើដំណាំស្រូវ និងដំណាំដំឡូងមី ភ្លាមៗ ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីបានធ្វើការណែនាំដល់កសិករជាបន្តបន្ទាប់ ដើម្បីចាត់វិធានការកម្ចាត់ ដោយប្រើវិធីសាស្ត្របង្កើតជម្រកសិប្បនិម្មិត និងបាញ់ថ្នាំងសម្លាប់ដង្កូវហ្វូងសម្រេចលើផ្ទៃដីខាងលើ ។










អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦