Uncategorized
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។

ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ជាការតបស្នងចំពោះគុណូបការៈដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦