Uncategorized
ADB បាននិងកំពុងគាំទ្រការឈានទៅសម្រេចតាមចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បីឲ្យកម្ពុជាអាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក ដ៏សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៃការគាំទ្រកម្ពុជាក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ១៩៩២ មក ជាពិសេស ADB បាននិងកំពុងគាំទ្រ ចូលរួមចំណែកដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាម ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតបនឹងយុទ្ធសាស្ត្រជាអាទិភាព របស់រាជរដ្ឋាភិបាល ។

ឈរលើអភិក្រម “រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី” និងដើម្បីចាប់យកនូវកាលានុវត្តភាពក្នុងបរិការណ៍ នៃការ ផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់សកលលោកនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវអាទិភាព គន្លឹះចំនួន៥គឺ៖ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥គឺ៖ ១- ការ សម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២- ការបង្កើនការងារ (ទាំងបរិមាណនិងគុណភាព), ៣- ការកាត់បន្ថយភាព ក្រីក្រ, ៤- ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និង ៥- ការកសាងភាពធន់ ។ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានរួមចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជន សម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា នៃការចូលរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ក្នុងជំនួបនេះ, លោកស្រី ចាន់ថាល វង់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ។ ជាមួយគ្នានេះ, លោកស្រី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ “យុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤- ២០២៨ ” ក្រោមសសរស្តម្ភមួយចំនួនរួមមាន៖ ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន, ការលើក កម្ពស់ការអភិវឌ្ឍធនធានមនុស្ស, និងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។ បញ្ហានេះ ADB និងគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជនផងដែរ៕



អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ