Uncategorized
ប្រធានសមាគមកាត់ដេរពីររូប បង្ហាញការគាំទ្រ និងត្រៀមអបអរសាទរការបើកដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ
ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើរការសាងសង់។ ជាមួយនេះ ប្រធានសមាគមវិស័យឧស្សាហកម្មកាត់ដេរ ២រូប បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអះអាងថា បានត្រៀមរួចជាស្រេច ដើម្បីចូលរួមអបអរសាទរក្នុងការបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហាខាងមុខ តាមមូលដ្ឋានរៀងៗខ្លួន។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ពិតជាសំខាន់ណាស់សម្រាប់វិស័យឯកជន ក៏ដូចជាសំខាន់សម្រាប់ប្រជាជនខ្មែរទាំងមូល ហើយក៏សំខាន់សម្រាប់អ្នកវិនិយោគនៅប្រទេសកម្ពុជាថែមទៀត ដោយសារអ្នកវិនិយោគនៅទីនេះ ត្រូវការដឹកជញ្ជូនទាន់ពេលវេលា ហើយពេលវេលាគឺជាមាសប្រាក់ដែលអាចកាត់បន្ថយពីរយៈពេលវែងមកខ្លី និងកាត់បន្ថយថ្លៃដឹកជញ្ជូនបានច្រើនថែមទៀត ទាំងនេះហើយគឺអ្នកវិនិយោគទន្ទឹងរង់ចាំជានិច្ចដែលចង់បាន ចង់ឃើញផ្ទាល់ភ្នែក នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ជាថ្ងៃប្រកាសបើកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ។
ស្រដៀងគ្នានេះ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកនេះ ព្រោះថា នឹងផ្តល់ផលប្រយោជន៍ទៅកាន់បុគ្គល និងប្រទេសជាតិទាំងអស់។ លោកឲ្យដឹងទៀតថា គម្រោងនេះដែរ សមាជិក សមាជិកាក្នុងសមាគមទាំងអស់ ក៏មានចិត្តសប្បាយរីករាយ នៅពេលទទួលព័ត៌មានលម្អិតតាមរយៈសមាគមរបស់លោក ហើយក៏ត្រៀមអបអរសាទរពីចម្ងាយតាមវិធីរៀងៗខ្លួន ដូចជាការច្រៀង ទូងស្គរ និងវាយជួងជាដើម ព្រោះការងារនេះ ពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា មិនថាដល់ប្រជាជន ជាបុគ្គលទេ គឺប្រយោជន៍រួមទាំងអស់គ្នាតែម្តង។
ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
សូមជម្រាបជូនទៀតថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ នៅចំណុចព្រែកតាកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦