Uncategorized
គិតត្រឹមរសៀលម្សិលមិញ មានពលរដ្ឋជាង ៧០០នាក់ហើយ បានចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន
ក្រោយរាជរដ្ឋាភិបាលបានប្រកាសឱ្យពលរដ្ឋចុះឈ្មោះទៅលេងកម្សាន្តតាមបណ្ដាខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ សិស្ស និស្សិតជាង ៧០០នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត ខណៈចំនួនការចុះឈ្មោះកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា បានថ្លែងប្រាប់ BTV ថា ចំពោះវិធីសាស្រ្ដនៃការចុះឈ្មោះនេះ ក្រុមការងារបានប្រើប្រាស់វិធីចុះតាមអនឡាញ ដោយការស្កេនឃ្យូអរកូដ ដើម្បីផ្ដល់ភាពងាយស្រួល យុត្តិធម៌ដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចុះឈ្មោះទៅលេងកម្សាន្ត។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចុះឈ្មោះមុននឹងបានទៅលេងកម្សាន្តមុនតាមលេខរៀង លំដាប់លំដោយត្រឹមត្រូវ និងមិនចំណាយពេលច្រើនទៅចុះឈ្មោះដោយផ្ទាល់ឡើយ។
បើតាមឯកឧត្តម ប៉ែន បូណា ដំណើរកម្សាន្តលើកដំបូង នឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះហើយ ដោយចេញដំណើរពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ។ ឯកឧត្តមបានបញ្ជាក់ថា នៅមុនBelចេញដំណើរកម្សាន្ត នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ អ្នកធ្វើដំណើរកម្សាន្តទាំងអស់នឹងធ្វើការជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកម្សាន្ត ក្នុងនោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញអំពីកិច្ចការងារព្រំដែន និងការកសាងផ្លូវក្រវាត់ព្រំដែន និងការបង្ហាញអំពីតម្រាយផ្លូវក្នុងការធ្វើដំណើរកម្សាន្តនេះផងដែរ។
ដំណើរកម្សាន្តលើកដំបូងនេះនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ នឹងឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ហើយវិលត្រលប់មកភ្នំពេញវិញ ដូច្នេះការធ្វើដំណើរកម្សាន្តនេះ គឺត្រូវចំណាយពេល១ថ្ងៃពេញតែម្ដង។
សូមជម្រាបថាដំណើរទស្សនកិច្ចទិសឦសានរាជរដ្ឋាភិបាលបានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕ អត្ថបទ៖ វ៉ន ដារ៉ា


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម