Uncategorized
សាលារៀនជាអ្នករៀបចំទាំងវិញ្ញាសា ការប្រឡង និងការកែ សម្រាប់ការប្រឡងសញ្ញាបត្របឋមភូមិ
ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការទទួលខុសត្រូវទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ ចូលទៅថ្នាក់វិទ្យាល័យ។ ការប្រឡងនៅឆ្នាំនេះ គឺមានបេក្ខជនចូលរួមសរុប ២០១ ៧១២នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៧ ៨០៦ នាក់។ លោកស្រីបន្ថែមថា ក្រសួងអប់រំ បានផ្ដល់ភារកិច្ចទាំងស្រុងជូនចំពោះសាលារៀន ក្នុងការរៀបចំទាំងការតាក់តែងវិញ្ញាសា ដំណើរការប្រឡង ក៏ដូចជាដំណើរការកំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល។

លោកគ្រូ ឆយ ណារ៉ាត នាយករងវិទ្យាល័យបាក់ទូកសម្រាប់វិទ្យាល័យ បាក់ទូក ក្នុងនាមជាសាលាមួយដែលទទួលបន្ទុក ទទួលខុសត្រូវរៀបចំការប្រឡងសម្រាប់សិស្សរបស់ខ្លួន បានលើកឡើងថា សាលាមានការរៀបចំដោយគោរពតាមនីតិវិធីច្បាស់លាស់។ ភាពច្បាស់លាស់ គឺអនុវត្តគ្រប់ដំណាក់កាលដើម្បីធានាបានភាពសុក្រឹត្យ តម្លាភាព ចេះគឺជាប់សម្រាប់គ្រប់បេក្ខជន។ លោកបន្តថា សម្រាប់ការប្រឡងទាំងពីរថ្ងៃនេះ សាលា គឺមានការចូលរួមពីសមត្ថកិច្ច ក្រុមយុវជន លោកគ្រូ អ្នកគ្រូ ត្រួតពិនិត្យទាំងនៅច្រកចូល និងនៅក្នុងបន្ទប់ប្រឡង។ ការត្រួតពិនិត្យ ដើម្បីដកហូតរាល់សំណៅឯកសារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកទាំងអស់។
ចំណែកបេក្ខជនប្រឡង មើលឃើញថា សាលារៀបចំការប្រឡងបានល្អ។ ពួកគេគាំទ្រនូវវិធានការដែលបានដាក់ចេញក្នុងថ្ងៃប្រឡង ដែលធានាថាសិស្សគឺប្រឡងដោយពឹងលើសមត្ថភាពផ្ទាល់ខ្លួនដើម្បីជាប់។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា។ ការប្រឡង គឺមាន ១១ មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម