Uncategorized
លោកស្រី Harris និងលោក Trump សម្រុកចុះយុទ្ធនាការ ខណៈការជជែកដេញដោលកាន់តែជិត
លោកស្រី Kamala Harris និងលោក Donald Trump បានសម្រុកធ្វើយុទ្ធនាការជាថ្មីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈការស្ទង់មតិថ្មីបង្ហាញថាការប្រកួតប្រជែងតំណែងកៅអីសេតវិមាននៅតែស្ថិតកំពុងក្ដៅគគុក មិនដល់មួយសប្តាហ៍មុនការជជែកដេញដោលដំបូងដ៏សំខាន់របស់បេក្ខជនប្រធានាធិបតី។

លោកស្រីអនុប្រធានាធិបតី Harris ដែលបានធ្វើឱ្យក្តីសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យរស់ឡើងវិញក្នុងរយៈពេលជាង ២ ខែរហូតដល់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា នឹងបង្ហាញការលើកលែងពន្ធដែលបានស្នើឡើងសម្រាប់អាជីវកម្មខ្នាតតូច ខណៈលោកស្រីបញ្ចេញគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋ New Hampshire ។
ទន្ទឹមនឹងនេះដែរ លោក Trump បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលបានថតទុកនៅលើបណ្ដាញសារព័ត៌មាន Fox News នៅក្នុងរដ្ឋ Pennsylvania បន្ទាប់ពីអវត្តមានគួរឱ្យកត់សម្គាល់ដោយគណបក្សសាធារណរដ្ឋពីយុទ្ធនាការ នៅថ្ងៃទិវាពលកម្មសហរដ្ឋអាមេរិកចុងសប្តាហ៍ដែលត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមនៃការប្រកួតប្រជែងដណ្ដើមប្រជាប្រិយភាពចុងក្រោយ។
គូប្រជែងធំៗទាំង២ កំពុងសម្រុកធ្វើយុទ្ធនាការនាទីចុងក្រោយ មុនពេលការជជែកដេញដោលប្រធានាធិបតីនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ នៅពេលអ្នកបោះឆ្នោតអាមេរិករាប់លាននាក់នៅទីបំផុតនឹងមើលឃើញបេក្ខជនទាំង២ធ្វើសមរភូមិពាក្យសម្ដីទល់មុខគ្នាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦