Uncategorized
កម្មករនិយោជិតរោងចក្រសេងយ៉ុង(Zheng Yong) ចូលរួមថវិកាជាមួយរដ្ឋាភិបាលព្រោះចង់ជួយអភិវឌ្ឍន៍ព្រំដែន
កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រាលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។

លោក ចំរើន តុលា កម្មកររោងចក្រសេងយ៉ុង (Zheng Yong) បានបង្ហាញការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុងនាមជាប្រជាពលរដ្ឋមួយរួបលោកបានចូល រួមថវិកាដោយស្ម័គ្រចិត្តដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។

លោកចំរើន តុលា និយាយថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសាលារៀន ផ្លូវ មន្ទីរពេទ្យនៅតំបន់ព្រំដែន ដែលការចូលរួមនេះមិនមែនជាការបង្ខិតបង្ខំឱ្យចូលរួមទេ ប៉ុន្តែជាទឹកចិត្តសុទ្ធសាធរបស់ខ្ញុំជាប្រជាពលរដ្ឋទោះបីតិចក្តីច្រើនក្តីក៏ដោយ»។

ស្រដៀងគ្នានេះកញ្ញា ឡាយ ណាំ បានលើកឡើងផងដែរថា៖«ខ្ញុំសប្បាយចិត្តដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ទោះបីតិចក្តីច្រើនក្តី ប៉ុន្តែវាជាទឹកចិត្តរបស់ខ្ញុំផ្ទាល់»។
ជាមួយគ្នានោះអ្នកស្រីម៉ាន អៃសះ ជាកម្មកររោងចក្រសេងយ៉ុង Zheng Yong ម្នាក់ទៀត និយាយថា ៖«នាងខ្ញុំ បានបរិច្ចាគថវិកាទៅមូលនិធិកសាងផ្លូវតាមព្រំដែន ដោយការពេញចិត្ត អត់មានអ្នកណាបង្ខំទេ ព្រោះនេះជាការពេញចិត្តចូលរួមក្នុងការកសាងផ្លូវ ដើម្បីអភិវឌ្ឍន៍ប្រទេស ទោះបីលុយតិចតួច ជាទឹកចិត្តរបស់ពួកខ្ញុំ»។

ទន្ទឹមនឹងការចូលរួមយ៉ាងផុលផុសនោះ កម្មករកម្មការិនីនៅរោងចក្រ សេងយ៉ុង (Zheng Yong) ក៏បានអំពាវនាវ ដល់ កម្មករនិយោជិត ដទៃទៀតនៅទូទាំងប្រទេសចូលរួមបរិច្ចាគជូនទៅ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្នា ព្រោះការអភិវឌ្ឍតំបន់ព្រំដែន នឹងធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំ មានភាពអ៊ូអរ មានទេសចរមកលេង កម្សាន្តបានកាន់ តែច្រើន។

លោក ពុំ ប៉ន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) និយាយថា៖«ខ្ញុំសូមអំពាវ នាវដល់បងប្អូនទាំងអស់គ្នាជួយ ចូលរួម មូលនិធិរបស់សម្តេចហ៊ុនម៉ាណែតឱ្យបានគ្រប់គ្នាដើម្បី កសាងផ្លូវថ្នល់តាមព្រំដែន របស់យើងទាំងអស់គ្នា»។

រីឯកញ្ញាសួង ស្រីពៅ កម្មការិនីរោងចក្រ សេងយ៉ុង (Zheng Yong) ម្នាក់ទៀត បាននិយាយថា៖«ខ្ញុំគិតថាល្អ ហើយ សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានកសាងផ្លូវតាមព្រំដែន ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋបានចូលរួម នូវមូលនិធិនេះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាឱ្យចូលរួមនូវគម្រោង សាងសង់របស់ សម្តេចយើង»។

ដូចគ្នានេះដែរ លោកស៊ុយ សុវណ្ណឌីន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) ប្រាប់ថា៖«ប្រទេសជាតិ អភិវឌ្ឍន៍ ទៅមុខ អាស្រ័យលើបងប្អូន ក៏ដូចជាខ្ញុំបានផ្ទាល់ និងជនរួមជាតិទាំងអស់ចូលរួម ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន អាស្រ័យលើមូលហេតុមួយគឺ សាមគ្គីភាព យើងការពារបូរណភាពទឹកដី យើងជាខ្មែរយើងគួរតែចូលរួមមូលនិធិនេះឱ្យបានច្រើនកុះករ ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតឱ្យបងប្អុនទាំងអស់ចូលរួម»៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦