Uncategorized
អាមេរិក រំពឹងថានឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណទៅចូលរួមវេទិកាយោធារបស់ចិនក្នុងខែនេះ
មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនលោក ម៉ៃឃើល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកលើបញ្ហាប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកាសន្តិសុខប្រចាំឆ្នាំកំពូលរបស់ប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។

ការជ្រើសរើសយកលោក Chase ពុំត្រូវបានរាយការណ៍ទេ។ លោកមានឋានៈខ្ពស់ជាងមន្ត្រីអាមេរិក ដែលធ្លាប់បានចូលរួមវេទិកា ហ្សាំងសាន (Xiangshan) កាលពីឆ្នាំមុន ប៉ុន្តែឋានៈរបស់លោកគឺស្របតាមបទដ្ឋានប្រវត្តិសាស្ត្រសម្រាប់មន្ទីរបញ្ចកោណ។
ឧបការីរងក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសម្រាប់ប្រទេសចិនលោក ឆាត សាប្រាចា(Chad Sbragia) បានចូលរួមវេទិកានេះក្នុងឆ្នាំ ២០១៩។

មានក្តីសង្ឃឹមខ្លះថា ការចូលរួមនេះអាចបង្ហាញពីការចូលរួមកម្រិតការងារកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ស្របពេលមានជម្លោះក្នុងតំបន់។ មន្ត្រីដែលនិយាយសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា វត្តមានដែលរំពឹងទុករបស់ លោក Chase គឺមិនធ្លាប់មានពីមុនមកទេ ប៉ុន្តែបានផ្ញើសារថា សហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ការចូលរួមក្នុងកម្រិតយោធាជាមួយប្រទេសចិន សូម្បីតែនៅក្នុងពេលដែលភាពតានតឹងកើនឡើងក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសនិងអង្គការអន្តរជាតិ ជាង៩០ គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកាន់វេទិកានេះនៅថ្ងៃទី ១២ដល់១៤ ខែកញ្ញានេះ នៅទីក្រុងប៉េកាំង៕
-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា