Uncategorized
នាយករដ្ឋមន្ត្រីកាណាដា បាត់បង់ការគាំទ្រដោយមិនបានរំពឹងទុកពីសម្ព័ន្ធមិត្តដ៏សំខាន់
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានទទួលរងនូវការវាយប្រហារដែលមិននឹកស្មានដល់កាលពីថ្ងៃពុធ (០៤ កញ្ញា) នៅពេលគណបក្សដ៏តូចមួយ ដែលជួយរក្សាអំណាចរដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោក បានដកការគាំទ្រដោយស្វ័យប្រវត្តិរបស់ពួកគេ ដោយបង្ខំឱ្យលោកស្វះស្វែងរកសម្ព័ន្ធភាពថ្មីដើម្បីបន្តគ្រប់គ្រងរដ្ឋាភិបាល។

ដោយប្ដេជ្ញាបន្តការគ្រប់គ្រង និងជំរុញតាមរយៈកម្មវិធីសង្គម លោក Trudeau បានច្រានចោលការលើកឡើងពីការបោះឆ្នោតមុនកំណត់ បន្ទាប់ពីមេដឹកនាំបក្សប្រជាធិបតេយ្យថ្មី (NDP) ឆ្វេងនិយមគឺលោក ចាមីត ស៊ីញ (Jagmeet Singh) បាននិយាយថា លោកកំពុង «បញ្ចប់» កិច្ចព្រមព្រៀងរវាងអ្នកទាំងពីរកាលឆ្នាំ២០២២។

ជំហាននេះបង្ខំឱ្យលោក Trudeau ពឹងផ្អែកលើការគាំទ្រពីសមាជិកសភាបក្សប្រឆាំងផ្សេងទៀតដើម្បីទទួលបានការបោះឆ្នោតដោយទុកចិត្តនៅក្នុងសភាជាន់ទាប ខណៈការស្ទង់មតិបង្ហាញថា លោកនឹងចាញ់យ៉ាងធ្ងន់ធ្ងរ បើការបោះឆ្នោតណាមួយត្រូវបានធ្វើឡើងនៅពេលនេះ។ សូមបញ្ជាក់ថា ការបោះឆ្នោតត្រូវធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៥ ក្រោមច្បាប់របស់ប្រទេសកាណាដា។
លោក Trudeau វ័យ ៥២ឆ្នាំបានចូលកាន់តំណែងជាលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែក្នុងពេល ២ឆ្នាំចុងក្រោយនេះ បានជួបការលំបាកក្នុងការទប់ទល់នឹងការវាយប្រហារពីក្រុមអភិរក្សកណ្តាលនិយមរបស់បក្សប្រឆាំង ដែលស្តីបន្ទោសលោកចំពោះអតិផរណាខ្ពស់ និងវិបត្តិលំនៅដ្ឋាន។
ជាមួយនឹងការគាំទ្ររបស់បក្ស NDP រដ្ឋាភិបាលរបស់លោក Trudeau បានជំរុញតាមរយៈកម្មវិធីសង្គមដែលបង្កើតឡើងដើម្បីដោះស្រាយការចំណាយប្រចាំថ្ងៃ ប៉ុន្តែមេដឹកនាំបក្ស NDP បានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងជាមួយលោក Trudeau ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសលើអ្វីដែលខ្លួននិយាយថាជាការបរាជ័យរបស់ក្រុមសេរីនិយមក្នុងការដោះស្រាយតម្លៃទំនិញដ៏ខ្ពស់៕
-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»