Uncategorized
ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក ដកការដំឡើងពន្ធទាំងអស់លើទំនិញចិនជាបន្ទាន់
ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែដកការដំឡើងពន្ធទាំងអស់លើទំនិញចិនជាបន្ទាន់ មុនពេលការប្រកាសដោយរដ្ឋបាលលោក Biden ស្តីពីការដំឡើងពន្ធដែលរំពឹងទុកលើទំនិញផលិតនៅប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។
សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តចុងក្រោយរបស់ខ្លួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីពន្យារពេលការសម្រេចចិត្តពីរលើក ខណៈខ្លួនបានបន្តពិនិត្យការកែប្រែដែលបានស្នើឡើងចំពោះការដំឡើងពន្ធលើទំនិញរបស់ចិន ដែលបានដាក់ក្រោមរបាលរបស់អតីតប្រធានាធិបតី លោក Donald Trump ក្នុង ២០១៨ និង២០១៩ ។
ដើមឡើយ កាតព្វកិច្ចបង់ពន្ធខ្ពស់១០០% លើរថយន្តអគ្គិសនីឬ EVs ៥០% លើបន្ទះឈីប ពាក់កណ្ដាលចម្លង និងផ្ទាំងថាមពលព្រះអាទិត្យ ឬសូឡា និង២៥% លើអាគុយលីចូម និងសារធាតុរ៉ែសំខាន់ៗ ដូចជា រ៉ែដែក និងអាលុយមីញ៉ូម គ្រឿងស្ទួចទំនិញ និងសឺរ៉ាំងចាក់ថ្នាំ ត្រូវចូលជាធរមានកាលពីថ្ងៃទី១ខែសីហា។
ប៉ុន្តែការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី៣០ ខែកក្កដា បានពន្យារពេលការអនុវត្តដោយនិយាយថាខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាមតិសាធារណៈជាង១.១០០ ពីឧស្សាហកម្ម។ ការិយាល័យនេះ បានកំណត់កាលបរិច្ឆេទថ្មីកាលពីថ្ងៃទី ៣១ ខែសីហា ដែលត្រូវបានពន្យារពេលបន្ថែមទៀត។
ការពន្យារពេលចុងក្រោយនេះបានកើតឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានជួបពិភាក្សាជាច្រើនថ្ងៃនៅទីក្រុងប៉េកាំង រួមទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែលភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការគ្រប់គ្រងទំនាក់ទំនងអាមេរិក-ចិន ដើម្បីបញ្ចៀសឲ្យបាននូវការប្រឈមដាក់គ្នាកាន់តែខ្លាំងថែមទៀត៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦