Uncategorized
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈ
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមគ្រូពេទ្យដែលបំរើការងារនៅមន្ទីរពេទ្យខេត្តត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។
ថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំងសេវាសាធារណៈគំរូឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីសុខាភិបាលតាមផ្នែកនីមួយៗ និងក្រុមគ្រូពេទ្យ ត្រូវពង្រឹងនូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋដែលមកពិនិត្យព្យាបាលជម្ងៃនៅមន្ទីរពេទ្យខេត្ត លើចំណេះជំនាញចំណេះដឹងផ្នែកបច្ចេកទេសនិងសីលធម៌វិជ្ជាជីវៈដើម្បីផ្តល់សេវាសុខាភិបាលឲ្យមានគុណភាពគុណធម៌ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា ដើម្បីឈានដល់ទទួលបានជ័យលាភីការផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ សម្រាប់មន្ទីរពេទ្យខេត្តកំពង់ចាមនោះ គឺត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តបំពេញការងារជាក់ស្តែង ហើយប្រសិនបើនៅមានចំណុចខ្វះខាតណាមួយត្រូវបន្តបំពេញបន្ថែមទាំងគុណភាពការងារ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវប្រើឥរិយាបថឲ្យល្អចំពោះអ្នកទទួលសេវា ពោលគឺត្រូវធ្វើយ៉ាងណាទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវា ពិនិត្យ ព្យាបាលនៅតាមកន្លែងរៀងខ្លួនឲ្យមានប្រសិទ្ធិខ្ពស់ និងកាន់តែល្អជាងឆ្នាំ២០២៣ទៀត។
គូសបញ្ជាក់ថា មន្ទីរពេទ្យខេត្តកំពង់ចាម គឺជាមន្ទីរពេទ្យកម្រិតបី ហើយធ្លាប់ទទួលបានជ័យលាភី លេខ១ ទូទាំងប្រទេស ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦