Uncategorized
រដ្ឋបាលជលផលខេត្តកណ្តាលឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយបង្កងខុសច្បាប់ និងមិនមានការបញ្ជាក់គុណភាពជិតមួយតោន
មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បានឃាត់រថយន្តធន់ធ្ងន់មួយគ្រឿងជាមួយនឹងបង្កងខុសច្បាប់ (ពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល និងនាំចូលផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល ជិតមួយតោន ដែលដឹកមកពីក្រៅប្រទេសយកមកលក់នៅស្រុកខ្មែរ។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពី មានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីយប់រំលងអាទ្រាធនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ជាមួយនិងមន្រ្តីកងរាជអាវុធបានធ្វើការចុះឃាត់ រថយន្តមួយគ្រឿង មានស្លាកលេខភ្នំពេញ 3G-5776 ជាមួយនឹងបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយសារម្ចាស់រថយន្តនេះមិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច បើទោះបីមន្រ្តីជំនាញធ្វើការណែនាំ និងព្រមានមួយដងជាពីរដងមកហើយនោះ។
លោក ហេង សុភារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះពុំមានលិខិតស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន(ដឹកអនាធិបតេយ្យ) ហើយសម្ថកិច្ច ក៏ធ្លាប់បានចុះណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ ថែមទាំងប្រើសម្តីមិនគប្បីប្រមាថដល់ដែនសមត្ថកិច្ចផងដែរដូច្នេះ ឯកឧត្តមអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួមទាំងវត្ថុតាងតែម្តងដើម្បីកសាងនីតិវិធីទៅតាមច្បាប់ជាធរមាន។ យ៉ាងណាក៏ដោយលោក ហេង សុភារិទ្ធក៏បាន បញ្ជាក់ផងដែរថា បង្កងដែលបានរឹបអូសបានជិតមួយតោននេះត្រូវបានងាប់ស្អុយរលួយអស់ ហើយគណៈកម្មាការសម្រេចកប់ចោលនារសៀលនេះផងដែរ បន្ទាប់ពីមានការសម្រេចរបស់អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើននោះ។
ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ បានអះអាងផងដែរថា ក្រោយមានការណែនាំពីរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងគោលបំណងរក្សាសុខភាព និងសុវត្ថិភាពចំណីអាហារដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលក៏ដូចជាបងប្អូននៅទូទាំងប្រទេសនោះ នឹងខិតខំចាត់វិធានការឲ្យដូចជាភ្លៀងរលឹមចំពោះបទល្មើសជល់ផល ទាំងនេសាទខុសច្បាប់ និងការដឹកជញ្ជូនមិនមានភាពប្រក្រតី មិនមានគុណភាពត្រឹមត្រូវ និងច្បាស់លាស់ជាដើមនោះ។
សូមបញ្ជាក់ថា បើយោងតាមច្បាប់ស្ដីពីជលផលមាត្រា៩៣ ចំណុច៦ បានបញ្ជាក់ថា កានាំចេញនាំចូលផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល គឺជាកាខុសនឹងច្បាប់ស្ដីពីជលផល៕ អត្ថបទ បាន ចក់





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦