Uncategorized
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុកពន្យល់ពីអត្ថប្រយោជន៍កិច្ចសហប្រតិបត្តិការ CLV-DTA ដល់ពលរដ្ឋ
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានពន្យល់អំពីអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋ ការអភិវឌ្ឍ និងការរក្សាបាននូវអធិបតេយ្យភាពតាមព្រំដែនទៅដល់ប្រជាជន និងសមាជិក-សមាជិកាគណបក្សប្រជាជនក្នុងឃុំទីពោ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះគឺមិនមានការខាតបង់ប្រយោជន៍ ឬបាត់បង់បញ្ហាទឹកដីកម្ពុជាដូចក្រុមប្រឆាំងជ្រុលនិយមបំផុសបំផុលព័ត៌មានមិនពិតនោះឡើយ។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដា្ឋនខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក លើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំទីពោ ស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ។
លោកជំទាវបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿនការអភិវឌ្ឍ ដោយក្នុងនោះប្រទេសនីមួយៗគឺត្រូវគ្រប់គ្រងទឹកដីរៀងៗខ្លួន។ ដូច្នេះបញ្ហានេះ, មិនមានការបាត់បង់ ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួនពីអ្នកវិភាគគ្មានមូលដ្ឋាន និងក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះទេ។
លោកជំទាវបណ្ឌិតបន្ថែមថា ប៉ុន្ដែផ្ទុយមកវិញ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាបន្ថែមទៀតដូចជា ជួយលើកស្ទួយវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, វិនិយោគ, ថាមពល, វប្បធម៌, និងវិស័យហេដ្ឋរចនាសម្ព័ន្ធ រួមទាំងវិស័យ ផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនទាំងនោះឱ្យមានជីវភាព កាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាជន ក៏ដូចសាធារណជន សូមកុំស្តាប់ និង ជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម និងត្រូវចេះរួបរួមសាមគ្គីគ្នា ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាល តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះ-ឈ្នះ, បិតាស្ថាបនិកសន្តិភាព, ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦