ព័ត៌មាន
ជប៉ុនផ្តល់ឥណទានជាង ៥៤ លានដុល្លារ សម្រាប់ពង្រីកខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅភ្នំពេញ
ជប៉ុនឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ ជាកញ្ចប់ឥណទាន ទី៣ មានទឹកប្រាក់ជាង ៥៤ លានដុល្លារ សម្រាប់សាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៤នេះ, បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ ដែលជាកញ្ចប់ឥណទានទី ៣ មាន ទឹកប្រាក់ចំនួន ៧ ៩៨៨ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៤,៣ លានដុល្លារអាម៉េរិក។

គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២នេះ មានគោលបំណងពង្រឹងស្ថេរភាព និងពង្រីក សមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ តាមរយៈការសាងសង់អនុស្ថានីយអគ្គិសនីថ្មី, ការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីអាកាស តង់ស្យុងខ្ពស់, និងការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីបង្កប់ក្រោមដី តង់ស្យុងខ្ពស់ និងមធ្យម ដើម្បីការធ្វើឱ្យប្រសើរឡើង នូវអនុស្ថានីយអគ្គិសនីដែលមានស្រាប់ផងដែរ។ ជាមួយគ្នានេះ កញ្ចប់ឥណទានទី៣នេះ គឺជាហិរញ្ញប្បទានបំពេញ បន្ថែម សម្រាប់ការងារសាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីបន្តបន្ទាប់ទៀតដែលតភ្ជាប់ទៅតំបន់ច្បារអំពៅ។

ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តម រស់ សីលវ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣