ព័ត៌មាន
ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា៖ ការប្រកួតគណិតវិទ្យាអន្តរជាតិ ជាការចូលរួមពង្រឹងសមត្ថភាពសិស្ស និងការសិក្សាស្រាវជ្រាវ
ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ (CARIBOU CONTESTS) និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ (CASIO) គឺជាការចូលរួមពង្រឹងសមត្ថភាពសិស្ស និងការសិក្សាស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន លើកឡើងបែបនេះធ្វើឡើងក្នុងពិធីប្រគល់មេដាយ ប្រកាសនីយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែង គណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ហើយពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមាន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីលោក យ៉ា ម៉ាហ្គា នាយកគ្រប់គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី និងមាតា-បិតាអាណាព្យាបាលសិស្សជាច្រើនរូប នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា កម្មវិធីកិច្ចការប្រឡងនេះ រៀបចំឡើងក្នុងគោលបំណង ចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា និងការអភិវឌ្ឍវិជ្ជាជីវៈនៃការអប់រំ STEM នៅកម្ពុជា។

បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានឲ្យដឹងថា ការប្រកួតគណិតវិទ្យាអន្តរជាតិនេះ ក៏ជាផ្នែកមួយ ដើម្បីកសាងធនធានមនុស្ស ដែលមានសក្តានុពល សម្រាប់ប្រទេសជាតិ និងជាអ្នកដឹកនាំវ័យក្មេងនាពេលអនាគត ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០ ប្រជាជនកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមហ៊ុនកាស្យូ នៃប្រទេសសិង្ហបុរី និងដៃគូពាក់ព័ន្ធបានចូលរួមចំណែកជាមួយគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍន៍ស្ទែម STEM ក្នុងនេះក្រុមហ៊ុន IBC និងក្រុមហ៊ុនកាស៉្យូ សិង្ហបុរី ក្រោមការរៀបចំ ផ្តួចផ្តើម នៃសមាគមអ្នកគណិតវិទ្យាកម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិ ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រកាស៉្យូ។

សូមបញ្ជាក់ថានេះជាឆ្នាំទី៣ហើយ ដែលបានប្រារព្ធពិធីប្រគល់ជ័យលាភីមេដាយ មាស ប្រាក់ សំរិទ្ធិ និងរង្វាន់ផ្សេងៗ ដល់សិស្សទូទាំងប្រទេសចំនួន៦០នាក់ មកពីគ្រប់រាជធានីខេត្ត។ ឆ្នាំទី៣នេះ ឃើញថា មានការចូលរួមពីសិស្សានុសិស្សពីកម្រិតថ្នាក់ អនុ និងវិទ្យាល័យទី៧ ដល់ទី១២ ចំនួន៧៥២នាក់ ដែលមកពីសាលារដ្ឋ និងឯកជនផងដែរ។ ហើយក្នុងពិធីប្រគល់មេដាយ និងរង្វាន់ដល់សិស្សពូកែទាំងអស់ ក៏មានការអញ្ជើញមកដោយផ្ទាល់ នៃលោក យ៉ាម៉ាហ្គា ដែលជានាយកគ្រប់គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី ផ្តល់កិត្តិយស ក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្សពូកែ ដោយសិស្សពូកែជ័យលាភីមេដាយមាស កំរិតថ្នាក់ទី៧ ដល់ទី១២ ទទួលបានកុំព្យូទ័រយួរដៃម្នាក់១គ្រឿង និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។
ការប្រឡងកាស៉្យូនេះ គឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សមត្ថភាពទាក់ទងនឹង STEM ដែលជារបៀបរៀនថ្មី បែបទំនើបដែលផ្សារភ្ជាប់ និងបច្ចេកវិទ្យាគណនា ដោយផ្ទៀងផ្ទាត់ ជាក់លាក់ ដែលផ្តោតលើភាពវៃឆ្លាតវិសាលភាព នៃការគិតវិភាគដ៏ទូលំទូលាយ (Critical thinking) យល់ពីសំណួរបញ្ហា និង ដំណោះស្រាយដ៏មានប្រសិទ្ធិភាព (Problem & Solving) ហើយសង្កេតឃើញថា សិស្សទាំងអស់ ដែលបានចូលរួមប្រឡង បានទទួលជ្រាបដឹងពីអត្ថប្រយោជន៍ នៃការប្រើម៉ាស៊ីនគិតលេខ ជាជំនួយក្នុងសិស្សា STEM ដែលជាគោលដៅចង់បាន នៃក្រុមហ៊ុនកាស៉្យូ សិង្ហបុរី និង IBC៕





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ