ព័ត៌មាន
កម្មកររោងចក្រគាំទ្រកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ខណៈកំពុងតតាំងការពារបូរណភាពទឹកដី
ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពដែនដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជា កម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ បានចូលរួមជាថវិកាផ្ទាល់ខ្លួន ដើម្បីជូនដល់កងទ័ពជួរមុខ និងសម្រាប់ជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកមកកន្លែងទីទួលសុវត្ថិភាព។
លោក ផល ចិត្រា ប្រធានសហជីពដើម្បីសិទ្ធិការងារ នៃរោងចក្រកាត់ដេរ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា តាមរយៈមូលនិធិសហភាពពលកម្មជាតិកម្ពុជា គឺឃើញមានការចូលរួមជាបន្តបន្ទាប់របស់កម្មករ-កម្មការិនី ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិរបស់បងប្អូនវីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន។
ជាមួយសកម្មភាព និងទឹកចិត្តដ៏ល្អប្រពៃនេះ កម្មករ កម្មការិនី បាននិយាយឱ្យដឹងថា ទោះបីជាមមាញឹកការងារនៅឆ្ងាយក៏ពិតមែន ប៉ុន្តែអារម្មណ៍ពួកគាត់គឺតែងតែនឹកដល់អំពីសុខទុក្ខរបស់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរលើការចាកចេញពីភូមិស្រុកគេហដ្ឋានរបស់ពួកគាត់។
ពាក់ព័ន្ធទៅនឹងមូលនិធិនេះ សហជីពដើម្បីសិទ្ធិការងារ សង្ឃឹមជឿជាក់ថា នឹងមានការចូលរួមគាំទ្រពីកម្មករ កម្មការនីរោងចក្រទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីរួមចំណែកក្នុងការជួយដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងប្រជាពលរដ្ឋដែលជំលៀសពីតំបន់ព្រំដែន។ សហជីពដើម្បីសិទ្ធិការងារ បានបញ្ជាក់ឱ្យដឹងទៀតថា ការចូលជាមួយមូលនិធិសហភាពពលកម្មជាតិកម្ពុជា នឹងត្រូវយកទៅដោយផ្ទាល់ដើម្បីប្រគល់ជូនកងទ័ព និងប្រជាពលរដ្ឋដោយផ្ទាល់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព