ព័ត៌មាន
ព្រះសង្ឃ និងប្រតិភូក្រសួងធម្មការ នាំយកអំណោយជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីជម្លោះព្រំដែន
ភ្នំពេញ ៖ មន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងប្រតិភូនៃក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅវត្តបាក់ថ្កូវ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងវត្តពោធិ៍ ៥០០០ ដើម នៅស្រុកកូលែន ខេត្តព្រះវិហារ។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ រួមដំណើរជាមួយប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និង ក្រសួងធម្មការ និងសាសនា ដែលអញ្ជើញចូលរួមពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួ សុខទុក្ខ និងយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងនៅស្រុក គូលែន ខេត្តព្រះវិហារ។ ក្នុងនោះឯកឧត្តម តាំង សុខឃី បានលើកឡើងអំពីផលលំបាករបស់បងប្អូន ដែលបានភៀស ខ្លួនពីស្រុកកំណើត ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែន និងបានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងស្នាក់នៅទីនោះ មេត្តាថែរក្សា សុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បង្គន់អនាម័យគ្រប់ពេលវេលា និងចូលរួម សម្អាតទាំងអស់គ្នា និងមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងសូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យ បានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ខណៈបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់។
ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបញ្ហាប៉ះទង្គិចព្រំដែន ដែលទើបបញ្ចប់ថ្មីៗនេះ ឃើញថា រាជរដ្ឋាភិបាលក្រៅពីការគិតគូរ ដោះស្រាយបញ្ចប់ម្លោះនៅព្រំដែន ក្នុងនោះរាជរដ្ឋាភិបាល ជាពិសេសកាកបាតក្រហមកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលភៀសខ្លួនមករស់នៅបណ្តោះអាសន្ន តាមតំបន់សុវត្ថិភាពផ្សេងៗ។ ឯកឧត្តម បន្តថា ក្រៅ ពីនេះក៏យើងកំលាំងជាតិនិយម ខ្មែរចេះជួយខ្មែរក្នុងគ្រាជួបការលំបាក មានសកម្មភាពកើតឡើងយ៉ាងផុលផុស ដែលប្រការទាំងនោះ បង្ហាញឃើញជាតិខ្មែរតែមួយ កំលាំងតែមួយ ជួយដោះស្រាយគ្នានូវគ្រាលំបាកនៅក្នុងសង្គម។
ឯកឧត្តម បន្តថា ជាក់ស្តែងសកម្មភាពក្រុមការងាររបស់ឯកឧត្តមនាពេលនេះ បាននិងកំពុងចូលរួមសម្រាលទុកជាមួយរាជ- រដ្ឋាភិបាល តាមរយៈការនាំយកអំណោយមកចែកជូនដោយផ្ទាល់រួមមាន៖ អង្ករចំនួន ៦ តោន ចែកចេញជា ៤០០ កញ្ចប់, ទឹកសុទ្ធ ១៥០០ យួរ, ទឹកត្រី ១០០ យួរ, ទឹកស៊ីអ៊ីវ ១០០ យួរ, គិតជាទឹកប្រាក់សរុបប្រមាណជិត ១៣ លានរៀល។ ឯកឧត្តម បន្ថែមថា ចំពោះអំណោយដែលយកមកចែកជូននាពេលនេះ មិនអាចដោះស្រាយរយៈពេលវែងបានក៏ដោយ តែក៏ជាការចូលរួមចំណែកជួយ ដល់ការលំបាក ចំពោះការស្នាក់នៅរបស់បងប្អូនក្នុងពេលបច្ចុប្បន្ន៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព