Uncategorized
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១២ និងទី ១៣ ខែសីហា ឆ្នាំ២០២៥នេះទាហានថៃដែលប្រដាប់ដោយអាវុធបានចូលមករាយបន្លាលួស ដាក់កង ឡាននៅច្រកជោគជ័យ ឃុំអូរបីជាន់ ស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈសកម្មភាពនេះគឺជាទង្វើរំលោភបំពាន កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់នៅរសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃមកនេះពួកទាហានប៉ារ៉ា រួមទាំងតម្រួតព្រំដែនថៃបានរំលោកបំពានកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា និងគោលការណ៍ឯកភាពគ្នានៅក្នុងកិច្ចប្រជុំGBC ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយ ទាហានថៃបានយកបន្លាលួស និងកងឡានមកដាក់ពាំងផ្លូវនៅតំបន់ច្រកជោគជ័យ ខេត្តបន្ទាយមានជ័យ។
យ៉ាងណាក៏ដោយលោកជំទាវម៉ាលី សុជាតា ក៏បានអំពាវនាវដល់ភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ហើយត្រូវរុះរើបន្លាលួសនិងកងឡានដែលខ្លួនបានរាយនៅច្រកខាងលើនេះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីនោះឡើយ ហើយមួយវិញទៀតកម្ពុជាក៏បន្តអំពាវនាវឲ្យថៃអនុវត្តរាល់កិច្ចព្រម ព្រៀងទាំងអស់ ហើយត្រូវប្រគល់ទាហានខ្មែរទាំង១៨នាក់ដែលថៃចាប់ទៅមកឲ្យកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន័អន្តរជាតិជាដើម៕
អត្ថបទ ៖ បាន ចក់

-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS23 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា