ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាមឱ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ពេលវេលាទាំងកម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍, នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជាចុះអប់រំសុខភាព ការចុះកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។ បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។ មន្ទីរសុខាភិបាល ត្រូវសហការ និងជម្រុញការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម កងកំលាំងប្រដាប់អាវុធ ដើម្បីចូលរួមលុបបំបាត់ប្រភពដង្កូវទឹក និងមូសខ្លា ពិសេសក្នុងរដូវភ្លៀងនេះ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍លើការបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ ការប្រើវិធីសាស្ត្រព្យាបាល ទាំងសេវាសាធារណៈ និងឯកជន។
កិច្ចប្រជុំខាងលើនេះមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល៕
អត្ថបទ រដ្ឋា











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព