ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេតរំលឹកឲ្យកម្លាំងបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកឲ្យកម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានជា ពិសេសគឺនៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្តនានាតែម្តង។
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានឲ្យសកម្មដូចភ្លៀងរឹលម នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ហើយក្លាយជាទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។ បន្ថែមពីនេះត្រូវជំរុញការងារស្រាវជ្រាវស៊ើបអង្កេតស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុកបង្កករឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេសផងដែរដើម្បីឲ្យកិច្ចប្រតិបត្តិការនេះទទួលបានជោគជ័យ។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំដែលដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ត្រូវប្រើប្រាស់នូវវិធានការជំនាញ និងបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការបង្ក្រាបនោះទទួលបានជោគជ័យ ហើយគ្មានបង្កហានិភ័យ ឬគ្រោះថ្នាក់ណាមួយដល់កងកម្លាំង ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺសុទ្ធតែមានអាវុធហើយមានចរិកកាចសាហាវថែមទៀតនោះ។ យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលសម្រេចបានពេលកន្លងទៅនេះផងដែរ៕
អត្ថបទ ៖ បាន ចក់











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព