ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនដែលអត់ទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ដអំពាវនាវដល់ពលករខ្មែរដែលបានត្រលប់មកដល់កម្ពុជា ហើយមិនទាន់ទទួលបានការងារធ្វើសូមឱ្យទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួលពីក្រសួងការងារក្នុងការស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលមានជាបន្តបន្ទាប់។
ឯកឧត្តម ស៊ុន មេសា មានប្រសាសន៍ថាថា “ប្រជាជនកម្ពុជាដែលមិនទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧។ តាមរយៈលេខទូរសព្ទនេះ ក្រសួងការងារប្តេជ្ញាជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋបានត្រលប់មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើ ហើយក៏បើកផ្លូវទំនាក់ទំនងរវាងអ្នកស្វែងរកការងារធ្វើ និងអ្នកដែលត្រូវការបុគ្គលិកបម្រើការងារផងដែរ។”
យោងតាមអ្នកនាំពាក្យក្រសួងការងារ លេខទូរសព្ទ ១២៩៧ ជាប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ (Hotline) ២៤ម៉ោង របស់ក្រសួងការងារ សម្រាប់ផ្ដល់ព័ត៌មានអំពីទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បន្ថែមថា ពលរដ្ឋកម្ពុជាក៏អាចស្វែងរកព័ត៌មានអំពីឱកាសការងារនៅតាមមន្ទីរការងាររាជធានីខេត្ត សាលាបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ តាមបណ្ដាខេត្តនៅទូទាំងប្រទេស ឬតាមអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅផងដែរ។
សូមបញ្ជាក់ថា ដើម្បីជំរុញការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមមាន៖
*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។
*២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងការងារបានអនុវត្តប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តទៅ នៅតាមរាជធានី ខេត្តទាំង២៥។ ខេត្តនីមួយៗ មានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI), និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។
*៣៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិក ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ក្នុងយុទ្ធនាការជុំទី៣ របស់ក្រសួងការងារ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ ទន្ទឹមនេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ។
*៤៖ ផ្តល់ការណែនាំ និងតម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។
*៥៖ សហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង តាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្ទែន QR Code (ជំនួយការឌីជីថល-MLVT)៕

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 day ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព