ព័ត៌មាន
លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិរបស់សិស្សានុសិស្ស
ភ្នំពេញ៖ កម្លាំងអាជ្ញាធរនៃរដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកលាង បោសសម្អាត និងត្រួតពិនិត្យមើលតាមបន្ទប់អាគារសាលានិងបន្ទប់ទឹក ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រូវធានាថាបរិស្ថានអនាម័យល្អប្រសើរ ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិ ជូនដល់សិស្សានុសិស្ស នាសម័យប្រឡង ថ្ងៃទី២៨ ,២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។
ការចុះសម្អាតនិងត្រួតពិនិត្យ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោកចៅសង្កាត់វាលវង់ គណៈគ្រប់គ្រងសាលាបាក់ទូក មន្រ្តីពាក់ព័ន្ធ និងក្រុមហ៊ុនមីហ្សូដា ដើម្បីបោសសម្អាត បាញ់ទឹកលាងតាមដងផ្លូវ ជាពិសេសបន្ទប់ទឹក ត្រូវមានអនាម័យល្អ សម្រាប់សិស្សានុសិស្ស ប្រើប្រាស់មានផាសុកភាពផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ការចុះបាញ់ទឹកលាងសម្អាតនេះដើម្បីធានាឲ្យមានបរិស្ថានអនាម័យល្អ ជាពិសេសបន្ទប់ទឹកតែម្ដងត្រូវមានអនាម័យស្អាត និងតាមបន្ទប់មណ្ឌលប្រឡងត្រូវមានអំពូលភ្លើង និងកង្ហារ គ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស ពេលប្រឡង។
លោកអភិបាលបានបន្ថែមនិងថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងវិទ្យាល័យបាក់ទូកបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងបរិវេណសាលាបានល្អប្រសើរ បន្ទប់ទឹកមានអនាម័យល្អ ក្នុងបន្ទប់នៃអាគារសាលារៀននីមួយៗ មានបំពាក់ភ្លើងអគ្គិសនី និងកង្ហាគ្រប់គ្រាន់ សម្រាប់សិស្ស។
ជាចុងក្រោយលោកអភិបាលខណ្ឌបានបញ្ជាក់ថាក្នុងនាមរដ្ឋបាលខណ្ឌ៧មករាសូមជូនពរដល់សិស្សានុសិស្សដែលត្រូវប្រឡងទុតិយភូមិនាសម័យប្រឡងប៉ុន្មានថ្ងៃខាងមុខនេះ ទទួលបានជោគជ័យនិងលទ្ធផលល្អគ្រប់ៗគ្នា៕
អត្ថបទ៖ កុម្ភៈ















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ