ព័ត៌មាន
រាជរដ្ឋាភិបាលបានបន្ថែមថវិកា ២០ លានដុល្លារផ្តល់ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ
រាជរដ្ឋាភិបាលបានសម្រេចដកថវិកាចំនួន ២០ លានដុល្លារអាម៉េរិក ពីមូលនិធិកម្មហិរញ្ញប្បទានពិសេស ឲ្យ ARDB ផ្តល់ជាទុន បង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករមានតម្លៃសមរម្យ និងគ្រោងបន្តផ្តល់សុពលភាព២ឆ្នាំបន្ថែមទៀត លើផ្នែកពន្ធដារដល់វិស័យកសិកម្ម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី បិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី២៥ សីហា ម្សិលមិញនេះថា ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានពិសេស សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផល, តាមរយៈការផ្តល់នូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីធ្វើអន្តរាគមន៍ឲ្យបានទាន់ពេល ក្នុងការប្រមូលទិញ កសិផល ជាពិសេសស្រូវ សំដៅរក្សាស្ថិរភាពថ្លៃ និងធានាសន្តិសុខស្បៀង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រើប្រាស់មូលនិធិចំនួន ៧០ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ កន្លងទៅ។ ថ្មីៗនេះ, រាជរដ្ឋាភិបាលក៏បានសម្រេចដកថវិកាចំនួន ២០ លានដុល្លារអាម៉េរិកពីមូលនិធិនេះ ឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពី ប្រជាកសិករក្នុងតម្លៃសមរម្យ។ គណៈកម្មាធិការគោល- នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តាមរយៈក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលទើបត្រូវបានបង្កើតឡើងថ្មី នឹងបន្តតាមដាន សភាពការណ៍ទីផ្សារស្រូវ-អង្ករជាប់ជាប្រចាំបន្តទៅទៀត ហើយនឹងសម្របសម្រួលស្នើឡើងនូវវិធានការចាំបាច់នានា សំដៅដោះ ស្រា បញ្ហាទីផ្សារ និងថ្លៃកសិផលឲ្យបានសមស្រប និងទាន់ពេល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមឱ្យដឹងថា ការផ្ដល់ការលើកទឹកចិត្តដល់វិស័យស្រូវ-អង្ករ តាមរយៈការលើកលែងពន្ធ គយ លើការនាំចូលសម្ភារៈបរិក្ខារ និងការផ្តល់ការអនុគ្រោះខាងពន្ធដារ រួមបញ្ចូលនូវការដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម, ព្រមទាំងការព្យួរទុកនូវការបង់ពន្ធអប្បបរមា និងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល។ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្មដែលនឹងត្រូវអស់សុពលភាពនៅដំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ។ បញ្ហានេះ, ផ្អែកតាមតម្រូវការចាំបាច់ជាក់ស្តែងចំពោះមុខ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងស្នើសុំការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្តសុពលភាពប្រកាសខាងលើ សម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លើកឡើងឱ្យដឹងថា តាម រយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម ជាទុនបង្វឹល ឬជាទុនវិនិយោគ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥នេះ ធនាគារ ARDB មានសម្ពាធឥណទានទៅលើស្រូវ-អង្ករប្រមាណជា ២០០ លានដុល្លារអាម៉េរិក ស្មើ ៤១% នៃឥណទាន សរុប។ បញ្ហានេះ ARDB នឹងបន្តគាំទ្រដល់វិស័យមួយនេះ រហូតដល់គោលដៅបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសសម្រេចបាននូវ ចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ធ្វើយ៉ាងណាជំរុញនាំចេញអង្ករឱ្យ បាន១លានតោន ក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង