ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ នាំគ្នាមកមើលឈ្មោះ និងបើកប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល និងមី៦កញ្ចប់
នាថ្ងៃទី២៧សីហាឆ្នាំ២០២៥ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិភូមិ(បាក់ឌុប)ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ បាននាំគ្នាមកមើលឈ្មោះប្រឡងនៅមណ្ឌលប្រឡងចំនួន៣ ដែលមាន២ទីតំាងស្ថិតនៅស្រុកពួក ខេត្តសៀមរាប គឺមណ្ឌលប្រឡងសាលាបឋមសិក្សា ទៀ បាញ់ គូរូ និងមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក។
បន្ទាប់ពីបានមើលឈ្មោះប្រឡង និងប្រាក់ប្រាក់ឧបត្ថម្ភ តំណាងបេក្ខជនមួយចំនួន បានប្រាប់ថា ពួកគេមានភាពសប្បាយរីករាយ ថ្វីត្បិតថា ពួកគេ ពុំបានប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យរបស់ពួកគេ ក៏ពិតមែន ប៉ុន្តែពួកគេមានភាពកក់ក្តៅ ដោយសារអាជ្ញាធរ បានយកចិត្តទុកដាក់ចំពោះពួកគេគ្រប់ៗគ្នា។ បេក្ខជនប្រឡង បានបន្តទៀតថា ពួកគេ បាននាំគ្នាពិនិត្យឈ្មោះប្រឡង និងបានត្រៀមប្រឡងរួចរាល់ហើយ ដោយពុំបានព្រួយបារម្ភទេ ពោលគឺពួកគេបានត្រៀមរួចរាល់សម្រាប់ការប្រឡងបាក់ឌុប ។
ចំណែកអាព្យាបាលបេក្ខជន បានប្រាប់ដែរថា ពួកគាត់ បានធ្វើដំណើរមកជាមួយកូនៗ និងនាំគ្នាមកលើកទឹកចិត្តឱ្យកូនប្រឡងបានលទ្ធផលល្អ ហើយពេលមកដល់ឃើញមានការយកចិត្តទុកដាក់ពីអាជ្ញាធរ បានធ្វើឱ្យពួកគាត់សប្បាយចិត្ត មានភាពកក់ក្តៅចំពោះសុវត្ថិភាព ដោយពួកគាត់រំពឹងថា កូនៗពួកគាត់ នឹងប្រឡងជាប់បាននិទ្ទេសល្អ ដើម្បីក្លាយជាធន់ធានសម្រាប់ប្រទេសជាតិតទៅមុខទៀត។
សូមបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនសរុបជាង១៤ម៉ឺននាក់ ក្នុងនោះមានមានបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន១០ម៉ឺននាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួនជាង៤ម៉ឺននាក់ ដែលមាន២៤១មណ្ឌល និងមានជាង៥ពាន់បន្ទប់។ សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនខេត្តឧត្តរមានជ័យ ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា.ថៃ ដែលបាននាំគ្នាទៅប្រឡងនៅស្រុកពួក ខេត្តសៀមរាប មានចំនួន១៧៧២នាក់ ក្នុងនោះបានស្នើទៅប្រឡងនៅខេត្តកំពង់ស្ពឺម្នាក់ និងនៅភ្នំពេញម្នាក់ ហើយក្នុងចំណោមបេក្ខជនខេត្តឧត្តរមានជ័យ ប្រមាណ១៧៧២នាក់ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា បានឧបត្ថម្ភជាថវិកាក្នុងម្នាក់ៗចំនួម១០ម៉ឺនរៀល មី៦កញ្ចប់ កន្លែងស្នាក់ និងអាហារហូបចុកផងដែរ ប៉ុន្តែក៏មានបេក្ខជនខ្លះដែមានលទ្ធភាព សម្រេចចិត្តជួលកន្លែងស្នាក់នៅដោយខ្លួនឯងផងដែរ៕ផលិត គង់ រ៉េន







-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ