ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាឆ្លើយតបបំភ្លឺ៤ចំណុចចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ
ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដូចតទៅ៖
១. កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ថាមិនបានប្រើប្រាស់ពលរដ្ឋស៊ីវិលធ្វើជាខែលនោះទេ ពីព្រោះពលរដ្ឋស៊ីវិលកម្ពុជា បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ តាមការពិតពលរដ្ឋកម្ពុជាគឺជាជនរងគ្រោះក្នុងសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឲ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។
២. កម្ពុជាបានធ្វើការបដិសេធជាច្រើនដងរួចមកហើយថា កម្ពុជាពុំបានដាក់មីនថ្មី ប្រឆាំងមនុស្សសោះឡើយ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅលើពិភពលោកដែលរងផលវិបាកដោយសារគ្រាប់មីន គឺពុំមានគោលនយោបាយហេតុផលឬផលប្រយោជន៍អ្វីមួយក្នុងការប្រើប្រាស់អាវុធប្រកបដោយគ្រោះថ្នាក់នេះឡើយ។ ចំពោះឧបទ្ទវហេតុដែលកើតមានឡើងគឺជាផលវិបាកនៃគ្រាប់មីនដែលនៅសេសសល់តាំងពីជម្លោះប្រដាប់អាវុធ ក្នុងរយៈកាលរាប់ទសវត្សរ៍កន្លងមកនេះ រហូតដល់ពេលនេះនៅតែបន្តចោទជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋស៊ីវិលទាំងសងខាងជាប់ព្រំដែន។
៣. កម្ពុជាសូមអះអាងជាថ្មីម្តងទៀតនូវការគោរពដ៏ពេញលេញរបស់ខ្លួនចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្ដាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀត ដែលកម្ពុជាគឺជារដ្ឋភាគី។ ដូចនេះកម្ពុជាបានធ្វើការងារជាប់ជាប្រចាំក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ និងបណ្ដាដៃគូអន្តរជាតិដើម្បីពង្រឹងការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស។
៤. កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងហើយនិងការចូលរួមរបស់កម្ពុជាប្រកបដោយស្ថាបនា។ នៅក្នុងន័យនេះ កម្ពុជានៅតែមានការតាំងចិត្តគោរពទៅតាមបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC)នៅគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តក្នុងការដោះស្រាយដោយសន្តិវិធីនូវជំហរខុសគ្នា ការគោរពចំពោះច្បាប់អន្តរជាតិ ការលើកស្ទួយទំនាក់ទំនងជាអ្នកជិតខាងជាមួយនឹងគោលដៅធានានូវស្ថិរភាព និងសន្តិសុខព្រំដែនកម្ពុជា-ថៃ៕

-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត
-
ព័ត៌មាន2 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន3 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS4 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦