ព័ត៌មាន
ម្ចាស់សិប្បកម្មជាស្រ្តី៖ ការផលិតក្នុងស្រុកកើនឡើងខ្លាំង បើធៀបមុនពេលផ្ទុះឡើងនៃជម្លោះព្រំដែន
ម្ចាស់សិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៃកិច្ចដំណើរការផលិត និងវេចខ្ចប់ ដោយមាន សម្ទុះកើនឡើងចំនួន៣ដង បើធៀបមុនពេលនៃការផ្ទុះឡើងនូវជម្លោះព្រំដែន ដើម្បីផលិតរុញចូលទីផ្សារគាំទ្រ និងឆ្លើយតបដល់ការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែលកម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ជាពិសេសនៅលើគុណភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និង បច្ចេកវិទ្យាផ្សេងៗ ដើម្បីត្រួសត្រាយផ្លូវ ផ្តល់ឱកាសដល់សហគ្រិនជាស្រ្តីផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួន សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។
លោកជំទាវ លើកឡើងបន្តថា ជុំវិញការខិតខំប្រឹងប្រែងខាងលើនេះ ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្កឡើង ដោយប្រទេសជិតខាងរបស់កម្ពុជា គឺបានកំពុងប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ដល់ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រ ដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើង៣ដង បើធៀបទៅរយៈពេលមុនវិបត្តិ ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកំពុងមានសម្ទុះខ្លាំងក្លា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីមហាសន្និបាតរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា ថ្មីៗនេះថា ទាក់ទិនការផ្ទុះឡើងនូវជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលកំពុងតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យទាំងឡាយសំដៅ រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជា កាលានុវត្តភាព, ជាពិសេសសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសម្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព