ព័ត៌មាន
កម្ពុជាត្រៀមរួចរាល់បើកសម្ពោធការហោះហើរផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩កញ្ញានេះ
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានអនុវត្តការសាកល្បងហោះហើរជាលើកទី២ ដោយជោគជ័យរួចមក អាកាសយានដ្ឋានថ្មីនេះ នឹងបើកឱ្យហោះហើរចេញ-ចូល ជាផ្លូវការ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅរសៀលថ្ងៃទី៤ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា នេះជាលើកទី២ ដែលព្រលានយន្តហោះថ្មីនេះ បានធ្វើតេស្តការហោះហើរសាកល្បងរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia) និង ស្កាយ អង្គរ អ៊ែរឡាញ (Sky Angkor Airline) ទៅលើយន្តហោះចំនួន២ជើង ទី១.ហោះក្នុងស្រុក ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទៅខេត្តសៀមរាប និងពីសៀមរាប ត្រឡប់មក TIA ចំនួន១០៥នាក់ ទី២.យន្តហោះអន្តរជាតិ គឺហោះចេញពីភ្នំពេញ ទៅហូជីមិញ ប្រទេសវៀតណាម និងពីហូជីមិញ មក TIA ។
អ្នកឧកញ៉ា បានបន្តថា អំឡុងពេលហោះចេញពីភ្នំពេញមានចំនួន ១៣៧នាក់ ក្នុងនោះចំនួន ២៧នាក់ បានចុះនៅសៃហ្កន (ហូជីមិញ) ហើយត្រឡប់មកវិញពី សៃហ្កន មក TIA មានចំនួន ១១០នាក់ ហើយជើងហោះហើរទាំងពីរ ទាំងក្នុងស្រុក និងអន្តរជាតិនេះ គឺទទួលបានជោគជ័យនិងទាំងសុវត្ថិភាព ទាំងប្រតិបត្តិ ទាំងការថែទាំ ទាំងធាតុអាកាស ដែលប្រព្រឹត្តិទៅដោយរលូនទាំងអស់ រួមទាំង SCA ក៏ឃើញថា នៅក្នុងការប្រតិបត្តិការក៏គ្មានរអាក់រអួនផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ជាអាកាសយានដ្ឋាន 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។
សូមបញ្ជាក់បន្ថែមថា អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានថ្មីមួយនេះ។ តាមការគ្រោងទុក ព្រលាននេះ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង