ព័ត៌មាន
ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្តង់ដារថ្មីចំនួន ២១ ដើម្បីជំរុញវឌ្ឍនភាពផលិតកម្មកម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ មកជាស្តង់ដារកម្ពុជា ដោយស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា និងជាចលនាគាំទ្រដល់ការផលិតក្នុងស្រុក។
ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ ដារជាតិ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៣១ លើអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារកម្ពុជា របស់ក្រុមប្រឹក្សាស្តង់ដារ ជាតិ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាស្តង់ដារនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានយកចិត្តយ៉ាងខ្លាំង ក្នុងការអនុម័តយក ស្តង់ដារថ្មីៗ ដើម្បីឆ្លើយតបទៅនិងការរីកចម្រើនកម្ពុជា ក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូលសម្រួបសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ, ជាក់ស្តែងស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២១ ដែលអនុម័តខាងលើនេះ បានគ្របដណ្តប់លើផ្នែកសារធាតុ និងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តលើកឡើងថា ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាព ផលិតកម្មរបស់កម្ពុជា ពិសេសខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លា ដោយបានកំពុង គាំទ្រដល់ការផលិតក្នុងស្រុក។ តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះ, ក៏ជាការចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។
ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារនេះ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្រប សម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារ អន្តរជាតិដូចជា៖ ISO, IEC និង Codex, ការកែសម្រួលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធ របស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព