ព័ត៌មាន
អភិបាលខណ្ឌឬស្សីកែវ បញ្ជាឲ្យឃាត់រាល់រថយន្តទាំងឡាយណា ដែលចាក់កាកសំណល់តាមដងផ្លូវសាធារណៈ
ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាឲ្យចាប់ឃាត់រាល់រថយន្តទាំងឡាយណា ដែលដឹកសំណល់សំណង់ ឬកាកសំណល់ផ្សេងៗ ដែលតែងយកមកចាក់តាមផ្លូវពាសវាលពាសកាលធ្វើឲ្យប៉ះពាល់បរិស្ថាន សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ។
ការបញ្ជារបស់លោកអភិបាល ធ្វើឡើង បន្ទាប់ពីកាលពីទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក និងក្រុមមន្ត្រីបានចុះរៀបចំសណ្ដាប់ធ្នាប់ និង យកគ្រឿងចក្រឈូសសម្អាតចិញ្ជើមផ្លូវសាធារណៈ ក្នុងមូលដ្ឋានសង្កាត់ គីឡូម៉ែត្រលេខ៦ ។
លោកអភិបាលខណ្ឌ ក៏បានឱ្យដឹងបន្ថែមថា កន្លងមករដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានធ្វើការឃាត់ និងចុះកិច្ចសន្យាជាច្រើនលើកជាមួយម្ចាស់យានយន្តដែលរំលោភបំពាន។ ទោះជាយ៉ាងណា នៅតែមានការបំពានឡើងវិញ ជាកត្តាដែលប៉ះពាល់ដល់អនាម័យ និងសុខភាពប្រជាពលរដ្ឋក្នុងតំបន់។
ពលរដ្ឋរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរអរគុណដល់អាជ្ញាធរខណ្ឌឬស្សីកែវ ជាពិសេសលោកអភិបាលខណ្ឌ តែងតែយកចិត្តទុកដាក់ពីទុកលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការចាក់កាកសំណល់ពាសផ្លូវ។ ពលរដ្ឋ បានបន្តថា នេះជាការ បំពុលដោយកាកសំណង់ និងសំណល់ផ្សេងៗ មិនត្រឹមប៉ុណ្ណឹងទេ វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ជាចុងក្រោយ សូមអោយអាជ្ញាធរត្រូវអនុវត្តតាមវិធានការតឹងរឹងបន្តទៀត ដើម្បីកុំអោយមានការបំពានឡើងវិញ ៕ កុម្ភៈ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព