ព័ត៌មាន
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ឧបត្ថម្ភអាវក្រោះដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្ដល់ជូនកងទ័ពជួរមុខ
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំង៤រូប រួមមានឯកឧត្តម ស៊ុយ សែម , ឯកឧត្តម ទី ថានី , ឯកឧត្តម កែវ វីរ: និងឯកឧត្តម រ៉ូហ្វី អ៊ូស្មាន បាននាំយកអាវក្រោះចំនួន១១៩ឈុត មួកសុវត្ថិភាពចំនួន៦០០មួក ម៉ាស់ការពារផ្សែងពុលចំនួន៦០០ម៉ាស់ និងកាសការពារសម្លេងចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញទទួល សម្ភារៈទាងអស់នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំអស់ ពិសេសឯកឧត្តម ស៊ុយ សែម ដែលជានិច្ចកាលបានជួយដល់ខេត្តពោធិ៍សាត់គ្រប់ពេលវេលា ទាំងការអភិវឌ្ឍន៍ ទាំងគ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរាគ្មានទីពឹងជាដើម។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តម រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំអស់ បានផ្តល់នូវសម្ភារ:ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរមុខ ក្នុងការប្រើប្រាស់ការពារខ្លួន ប្រយុទ្ធជាមួយខ្មាំងសត្រូវសៀមឈ្លានពានទឹកដី ស្ថិតក្នុងស្ថានភាពចំពោះមុខ។ ឯកឧត្តម អភិបាលខេត្តបានរាយការណ៍អំពីមហិច្ឆិតារបស់កងទ័ពសៀម ដែលឈ្លានពានមកលើដីខ្មែរ បាញ់ផ្លោងកាំភ្លើងធំ បង្ហោះដ្រូន និងរាយលួសបន្លាតាមខ្សែបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង ចូលមកដីកម្ពុជាយើងដោយគ្មានអៀនខ្មាស់ និងវង្វេងប្រវត្តិសាស្ត្រ។ ជាក់ស្ដែងថ្មីៗនេះ ពួកចោរសៀមមានគោលបំណងវាយដណ្ដើមយក១៧ទីតាំងទៀត ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ប៉ុន្តែយើងបានរៀបចំកម្លាំងត្រៀមតាមគោលដៅរួចជាស្រេច ក្នុងការការពារទឹកដីរបស់យើង។ ជាមួយគ្នានោះ ឯកឧត្តម សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះលោកអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ទាំងអស់ ជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព