ព័ត៌មាន
ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៦អាណត្តិទី៤
កំពង់ឆ្នាំង ៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១៦ អាណត្តិទី៤ ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីអង្គ ភាពជុំវិញខេត្ត និង អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ផងដែរ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត គឺធ្វើឡើង ដើម្បីអនុម័តទៅលើរបាយការណ៍សមិទ្ធិផលនានាដែលជាសកម្មភាពរបស់រដ្ឋបាលខេត្ត បានបំពេញនាខែ កន្លងមកនេះ និងធ្វើសេចក្តីព្រៀងលើគម្រោងអភិវឌ្ឍន៍នានា និងសេចក្តីណែនាំ ស្តីពីដំណើរការកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដើម្បីសមភាពនិងកំណើនសេដ្ឋកិច្ចខេត្តកាន់តែមានភាពប្រសើរ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍជាបន្តបន្ទាប់ បានធ្វើឱ្យខេត្តកំពង់ ឆ្នាំង ក្លាយជាខេត្តគោលដៅរបស់អ្នកវិនិយោគ និងអ្នកទេសចរ ក្នុងការមកបណ្តាក់ទុន និងមកលេង កម្សាន្ត កត្តាដែលជំរុញឱ្យអ្នកវិនិយោគ និងអ្នកទេសចរយកខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅនេះ គឺស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ចបានល្អ ពិសេសគឺមានសន្តិសុខសុវត្ថិភាពមានភាពល្អប្រសើរ។ អាជ្ញាធរខេត្ត បាន ដាក់កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទ។
ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្ម ភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តការងារនាពេលកន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋ រស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ទាំង អស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនការអភិវឌ្ឍខេត្តឱ្យកាន់តែប្រសើរឡើងថែមទៀត ទាក់ទាញបាន នូវភ្ញៀវជាតិ និងអន្តរជាតិចូលលេងកម្សាន្ត និងបណ្តាក់ទុនវិនិយោគ ។
ឯកឧត្តមស្នើដល់អាជ្ញាធរខេត្ត អាជ្ញាធរក្រុងស្រុក បន្តយកចិត្តទុកដាក់តាមដាន អំពីបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ពិសេសស្ថានភាពការងារបង្ករបង្កើនផលស្រូវ របស់ប្រជាកសិករ ដែលយើងត្រូវធ្វើឱ្យបានទាន់ពេលវេលា និងការរៀបចំផែនការបន្តផ្សព្វផ្សាយដល់ពលករដែលបានត្រឡប់ពីខាងក្រៅ ដើម្បីជួយស្វែងរកការងារជូន ដល់ពលករដើម្បីកំណើនសេដ្ឋកិច្ចនិងជីវភាពប្រចាំថ្ងៃកាន់តែល្អប្រសើរ៕
អត្ថបទ៖ កាំង ហុងវាស្នា






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ