ព័ត៌មាន
ឯកអគ្គរដ្ឋទូតរុស្សី បង្ហាញពីបំណងរបស់ប្រទេសរុស្សី ក្នុងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន
(ភ្នំពេញ) ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។
ឯកឧត្តម Anatoly Borovik បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ទី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណលា់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាគ្មានមីនឆ្នាំ២០៣០។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវកិច្ចសហការ និងស្វាគមន៍ចំពោះដំណើរទសន្សកិច្ចរបស់គណៈប្រតិភូ និងមន្រ្តីជំនាញរុស្ស៊ី ដែលនឹងអញ្ជើញមកប្រទេសកម្ពុជានាឆ្នាំក្រោយ សម្រាប់សិក្សាស្វែងយល់ និងដកបទពិសោធន៍អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្រ្តរវាងកម្ពុជា-រុស្សីអស់រយៈពេល ៦៩ឆ្នាំ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានជួយដល់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះជួយកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង រួចផុតពីគំរាមកំហែងដោយសារគ្រាប់ មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់វិស័យសកម្មភាពមីននៅកម្ពុជា នាឆ្នាំក្រោយ របស់គណៈប្រតិភូ និងមន្រ្តីជំនាញមកពីប្រទេសរុស្ស៊ី៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា