ព័ត៌មាន
កម្មករនិយោជិតនៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ
នៅទីបំផុតកម្មករកម្មការិនី នៃរោងចក្រតារាលដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះបន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រតារាលគឺបន្ទាប់ពីការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយការតវ៉ារបស់កម្មករ-កម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល។

ចំណុចដែលឯកភាពនោះរួមមាន ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការអនុញ្ញាតឱ្យស្ត្រីដែលមានផ្ទៃពោះពីរខែអាចចេញមុនបាន ១៥ នាទីជាដើម។ ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួងនឹងបន្តពិភាក្សា និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀលយ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងអំណរគុណទៅដល់បងប្អូនកម្មករ-កម្មការិនី តំណាងសហជីព និងខាងភាគីនិយោជកដែលបានសម្របសម្រួលគ្នាឈានទៅដល់ការសម្រេចបាននូវការព្រមព្រៀងដែលអាចឱ្យបងប្អូនកម្មករកម្មការិនីបានចូលធ្វើការវិញទៅថ្ងៃទី៤ ខែតុលានេះ។

បន្ថែមពីនេះ ក្រសួងការងារក្នុងនាមអាណាព្យាបាលស្នើសុំឱ្យបងប្អូនកម្មករកម្មការិនីក៏ដូចជារោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕




-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត