ព័ត៌មាន
រាជរដ្ឋាភិបាល ប្រកាសប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ដើម្បីផ្តល់សេវាកាន់តែងាយស្រួលជូនពលរដ្ឋ
នៅថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដំណើរការ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា DSPP ហើយតាមរយៈការប្រព័ន្ធនេះនឹងបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ការផ្តល់សេវាគាំពារសង្គម និងការផ្តល់អត្ថប្រយោជន៍ ការបើកឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការធ្វើទំនើបកម្ម ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា DSPP ជំនាន់២.០ ដែលមិនធ្លាប់មានពីមុនមកនេះ នឹងរួមចំណែកការសម្រេចបាននូវថ្នាលរដ្ឋាភិបាលឌីជីថល ជាពិសេសការបង្កើនប្រសិទ្ធភាពការផ្តល់សេវាគាំពារសង្គមសំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងបើកផ្តល់អត្ថប្រយោជន៍ដោយស្ទួន ដែលឆ្លើយតបទាន់ពេលការជួយគ្រោះអាសន្នជូនដល់ពលរដ្ឋ។

ក្នុងឱកាសនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធនានា រៀបចំទស្សនាទានរួមដើម្បីពង្រឹងការរៀបចំបើកកញ្ចប់អត្ថប្រយោជន៍ តាមថ្នាលគាំពារសង្គមឌីជីថលនេះឲ្យមានប្រសិទ្ធភាព និងងាយស្រួលជូនពលរដ្ឋដែលជាអ្នកទទួលផល និងធនាសន្តិសុខ ទិន្នន័យឯកជនភាពឲ្យបានត្រឹមត្រូវជាដើម។

ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់បន្ថែមថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងអំឡុងពេលនេះ គឺបាននិងកំពុងដាក់ដំណើរការនៅតាមឃុំសង្កាត់ចំនួន៤ ហើយនៅពេលដ៏ខ្លីនេះ ថ្នាលគាំពារសង្គមឌីជីថល នឹងដាក់ដំណើរប្រើប្រាស់តាម នៅទូទាំងប្រទេស ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនពលរដ្ឋដែលជាអ្នកទទួលផល។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំប្រទេស មានពលរដ្ឋ ដែលស្ថិតនៅក្នុងប្រព័ន្ធគាំពារសង្គម រួមមាន ពលរដ្ឋស្ថិតក្នុងគ្រួសារក្រីក្រមានប្រមាណជាង២លាននាក់ ពលរដ្ឋស្ថិតក្នុងគ្រួសារងាយរងហានីភ័យ មានប្រមាណ១លាន៨សែននាក់ ពលរដ្ឋជាសមាជិក ប.ស.ស មានប្រមាណជាង២លាននាក់ ហើយពលរដ្ឋទាំងអស់នេះ គឺត្រូវបានចុះបញ្ជី កំណត់ទិន្នន័យនៅក្នុងថ្នាលគាំពារសង្គមឌីជីថលកម្ពុជាទាំងអស់៕ អត្ថបទ៖ ស៊ុម សុខជា



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព