ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា ទង្វើដែលជនជាតិថៃដាក់តាំងរូបសម្ដេចតេជោបាញ់យករង្វាន់ ជាទង្វើអសីលធម៌ មិនសាកសមជាប្រជាជនស៊ីវិល័យទេ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ទង្វើដែលជនជាតិថៃដាក់តាំងរូបសម្ដេចតេជោ ហ៊ុន សែនបាញ់យករង្វាន់ គឺជាទង្វើអសីលធម៌ គ្មានគុណធម៌ និងមិនសាកសមជាប្រជាជនស៊ីវិល័យនោះទេ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីមានវីដេអូមួយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមពីសកម្មភាពរបស់ជនជាតិថៃ ពាក់ឈុតកងកម្លាំងថៃ ឈរបាញ់លើរូបរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីយករង្វាន់។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៦ខែតុលានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា «កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនសាកសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។»
ឯកឧត្ដមបានបន្តទៀតថា ប្រជាជាតិទាំងសងខាង(កម្ពុជា-ថៃ) គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឲ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឲ្យកើតឡើងទៀត។
ពាក់ព័ន្ធវីដេអូឃ្លីបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារប្រតិកម្មផងដែរដោយសម្ដេចតេជោបានលើកឡើងថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ព និង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព