ព័ត៌មាន
ប្រជាពលរដ្ឋស្រុកកងមាស សាទរនៃការទទួលបានផ្លូវបេតុង ដែលជាសមិទ្ធផលថ្មីក្នុងមូលដ្ឋានពួកគាត់
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតាមជនបទ ជាពិសេសនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដោយទទួលបានផ្លូវបេតុងល្អប្រណិត ប្រកបដោយគុណភាព នេះជាការលើកកម្រិតជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១ ៣៥០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, និងសាងសង់លូមូលមុខមួយ ចំនួន ២ កន្លែង ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើនអណេក ក្នុងនោះតាមជនបទនៅទូទាំងប្រទេស មាន ការអភិវឌ្ឍរីកម្រើនគួកត់សម្គាល់ផងដែរ, ការណ៍នេះគឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពោលគឺ, សម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំង មិនថាការអភិវឌ្ឍនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទ នោះឡើយ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ទាក់ទងការអភិវឌ្ឍជនបទ រាជរដ្ឋាភិបាលបាន និងកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទ ទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជា ជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាពិសេសការអភិវឌ្ឍ ផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរ។
ឯកឧត្តម អ៊ិន ចន្ថា ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនា ផ្លូវ សម្រេចបានប្រកបដោយគុណភាព បម្រើផលប្រយោជន៍ដល់សង្គម ពោលគឺមិនថាផ្លូវ១ខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ។ ជុំវិញបញ្ហាផ្លូវនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែរក្សាផ្លូវឱ្យបានគង់វង្ស សម្រាប់ប្រើប្រាស់យូរអង្វែង ជាពិសេសបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕
អត្ថបទ៖ សុន រ៉ាឌី












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា