ព័ត៌មាន
បង្ក្រាបជនសង្ស័យ ២នាក់ជាមុខសញ្ញាលួចកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១ និង០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់
១៖ ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ២៖ ឈ្មោះ កែវ សាន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ដកហូតវត្ថុតាង ដែកសំប៉ែតមុខស្រួចចំនួន ១ដើម និងសោរទីបលេខ៨ ចំនួន ១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) និងម៉ូតូ ១គ្រឿង ម៉ាក Yamaha Nouvo ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1L-4471។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យយកទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព