ព័ត៌មាន
ប្រធាន AmCham៖ វិនិយោគិនចិននឹងហូរចូលកម្ពុជាកាន់តែច្រើន ខណៈចិនប្រឈមបញ្ហាពន្ធជាមួយអាម៉េរិក
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា កម្ពុជានឹងអាចស្រូបយកវិនិយោគិនពីសហរដ្ឋអាម៉េរិក ជាពិសេសពីប្រទេសចិនបានកាន់តែច្រើន ផលិតសម្រាប់ទីផ្សារនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ខណៈកម្ពុជាមានកំលាំងពលកម្មសមរម្យ និងមានអត្រាពន្ធបដិកាក្នុងកម្រិតអាចប្រកួតប្រជែង។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការវិនិយោគ និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងវេទិកាពន្ធប្រចាំឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅចុងសប្តាហ៍កន្លងមកថា កម្ពុជាគឺជាប្រទេសមួយកំពុងទទួលបាននៃការហូរចូលវិនិយោគិនបរទេស ខណៈដែលកម្ពុជាទទួលបានអត្រាពន្ធបដិកា ១៩% ពីសហរដ្ឋអាម៉េរិក ជាអត្រាពន្ធស្ថិតនៅក្នុងកម្រិតអាចប្រកួតប្រជែង ហើយតាមរយៈនេះកម្ពុជា នឹងអាចស្រូបយកវិនិយោគិនពីសហរដ្ឋអាម៉េរិក ជាពិសេសវិនិយោគិនពីប្រទេសចិនមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតផងដែរ។
លោកបន្ថែមថា ជុំវិញការនាំចេញ, ប្រទេសចិនមានទីផ្សារនាំចេញទំនិញរបស់ខ្លួនទៅកាន់អាម៉េរិកធំជាងគេ បច្ចុប្បន្ន បន្ទាប់ពីលោកដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិក បានតម្លើងពន្ធមានអត្រាជាង ៥០% នេះជាការបង្អាក់បន្ទុចដល់ការនាំចេញ របស់ចិន។ លោកបន្តថា បញ្ហានេះធ្វើឱ្យវិនិយោគិនចិនបានកំពុងសម្លឹងមើលអំពីឱកាសគវិនិយោរបស់ខ្លួននៅកម្ពុជា ដើម្បីផលិតនាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលដែលកម្ពុជាមានកំលាំងពលកម្មកាន់តែច្រើន បន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសជិត ខាង, ការផ្គត់ផ្គង់សម្ភារៈសំណង់អាចឆ្លើយតប និងការបង្កើតរោងចក្រ, និងក៏ដូចជាការទទួលបានអត្រាពន្ធគយពីសហរដ្ឋអាម៉េរិកជាដើម ខណៈដែលប្រទេសថៃបានកំពុងធ្វើឱ្យបាត់ទំនុកចិត្តដល់វិនិយោគបរទេស និងស្របពេលប្រទេសវៀតណាមមានកំលំាងពលកម្មថ្លៃជាង ប្រទេសកម្ពុជា និងការកង្វះគ្រឿងសំណង់ជាដើម។
លោក ខេស៊ី បាណេត បន្ថែមថា ជុំវិញពន្ធបដិកាខាងលើនេះឃើញថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំការចរចាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងព្យាយាមលើការចរចារ ជាមួយសហរដ្ឋអាម៉េរិក នៅលើប្រភេទទំនិញចំនួន ៧ មុខបន្ថែមទៀត ដើម្បីបញ្ចុះនូវអត្រាពន្ធគយបន្ថែម។ បញ្ហានេះប្រសិនបើថៃមិនគោរពតាមការសម្របសម្រួល នៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ របស់ឯកឧត្តម ដូណាត្រាំ ប្រធានាធីបតីនៃសហរដ្ឋអាមេរិក កម្ពុជានឹងអាចទទួលបានជោគជ័យលើការបន្ថូបន្ថយពន្ធបដិកានេះបន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់ជាង ៩ ៥០០ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាម៉េរិក ជាង ៩ ២០០ លានដុល្លារដុល្លារ កើនឡើង ២២ ភាគរយ ខណៈការនាំចូលមកកម្ពុជាជាង ២៨៣ លានដុល្លារដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព