ព័ត៌មាន
ក្រសួងការងារ ណែនាំពង្រឹងវិធានការសុវត្ថិភាព និងសុខភាពការងារ ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការសុវត្ថិភាព និងសុខភាពការងារក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង។ តាមរយៈសេចក្តីណែនាំ ក្រសួងការងារ បានធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់ ត្រូវពង្រឹងការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារដូចខាងក្រោម៖
ក- ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ
*ទី១៖ តាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
*ទី២៖ បង្កើតក្រុមការងារទទួលបន្ទុក និងរៀបចំបណ្តាញទំនាក់ទំនងឱ្យបានច្បាស់លាស់ ព្រមទាំង ត្រៀមផែនការជួយសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមាន ទឹកជំនន់។
*ទី៣៖ ត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវសមស្របតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសបញ្ហាជាយថាហេតុណាមួយ។
*ទី៤៖ រៀបចំវិធានការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្ត អគ្គិសនី សត្វទិច ចឹក ឬខាំ។
*ទី៥៖ ទុកដាក់វត្ថុធាតុដើម សម្ភារៈសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមានសុវត្ថិភាព ជាពិសេស់វត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
*ទី៦៖ រៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
*ទី៧៖ ត្រៀមស្បៀងអាហារ ទឹកស្អាតសម្រាប់បរិភោគ និងថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំ ក្រុមជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ នៅពេលមានទឹកជំនន់។
*ទី៨៖ អប់រំ ណែនាំ និងផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។
*ទី៩៖ ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណសហគ្រាស ក្រុមហ៊ុន រោងចក្រ និងធ្វើអនាម័យបង្គន់ឡើងវិញ មុននឹងចាប់ផ្តើមដំណើរការច្រវាក់ផលិតកម្ម ឬសកម្មភាព អាជីវកម្មឡើងវិញ។
*និងទី១០៖អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។
ខ-កម្មករនិយោជិត
*ទី១៖ បង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនជាអាទិ៍ លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
*ទី២៖ ផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពការងាររបស់ខ្លួនទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
*ទី៣៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។
*និងទី៤៖ អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។
គួរបញ្ជាក់ថា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត អាចទាក់ទងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ស្កែន QR Code ខាងក្រោម ដើម្បីអធិការការងារចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលមានទឹកជំនន់៕


-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន18 hours agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន7 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស