ព័ត៌មាន
ក្រសួងបរិស្ថានផ្ដល់ធុងសំរាមចំនួន២៤៥៤ធុងដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម
ពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំស២០២៥នេះ បានចាត់ឱ្យក្រុមការងារនាំយកធុងសំរាមចំនួន ២៤៥៤ធុង ជូនរដ្ឋបាលខេត្តពោធិ៍សាត់។ ពិធីប្រគល់នឹងទទួលបានប្រព្រឹត្តទៅនៅសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាល់ខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរជុំវិញខេត្តមួយចំនួនទៀត។
ឯកឧត្តម សាបូ អូហ្សាណូ បានបញ្ជាក់ថា ក្រសួងបរិស្ថានរៀបចំប្រគល់ធុងសំរាមជូនរដ្ឋបាលខេត្តពៅធិ៍សាត់នាពេលនេះ ដើម្បីបន្តធ្វើឱ្យបរិស្ថានស្អាត ការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ និងចូលរួមជំរុញភាពស្អាតនៅកម្ពុជា តាមរយៈការបង្កើនចំណេះដឹង លើការទុកដាក់សំរាមឱ្យត្រឹមត្រូវ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បុគ្គល គ្រួសារ និងដល់សង្គមជាតិយើងផងដែរ។ ឥឡូវនេះសំរាមនិងសំណល់ប្លាស្ទិកត្រូវបានដោះស្រាយ និងរៀបចំបានស្អាតជាបណ្តើរៗ តាមរយៈយុទ្ធនាការនានា ផ្តើមចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងបរិស្ថានបានចែកជូននៅធុងសំរាមដល់រដ្ឋបាលខេត្តពោធិ៍សាត់ បន្ទាប់ពីការប្រកាសការផ្តល់ធុងសំរាមជូនដល់ខេត្តចំនួន៦ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួបរិស្ថាន កាលពីពេលថ្មីៗកន្លងមក ដែលក្នុងនោះជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចំនួន២៤៥៤ធុង ជូនខេត្តត្បូងឃ្មុំ សរុបចំនួន ៣ ៤០៥ ខេត្តព្រះសីហនុចំនួន ៨២៨ធុង ខេត្តកោះកុង ចំនួន៩៣៩ ធុង ខេត្តកំពតចំនួន២ ៣៥៨ធុង និងខេត្តកែបចំនួន ១៥០ធុង ដើម្បីបន្តចែកជូន ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម។
ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការចំនួន៣ជាបន្តបន្ទាប់ ដើម្បីភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងសំរាមបញ្ចេញទីៅទីលាន ការរៀបចំឱ្យមូលដ្កឋានស្អាត និងជាពិសេសតាមដងផ្លូវជាតិស្អាត គ្មានសំរាម និងសំឡន់ប្លាស្ទិករាយប៉ាយ តាមយុទ្ធនាការប្តេជ្ញាចិត្តដោយភាពស្អាតក្នុងខ្លួន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ដែលមានអ្នកចូលរួមជាង១៣លាននាក់ ទី២យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានអ្នកចូលរួមប្រមាណ៧លាននាក់ និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដោយយុទ្ធនាការទាំង៣នេះ មានរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជនកម្ពុជា បណ្តាញអង្គការ សមាគម សង្គមស៊ីវិល ផ្នែកឯកជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋចូលរួមនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន រៀបចំបន្តសកម្មភាពដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត ដោយបន្តយកធុងសំរាមទៅដាក់នៅតាមមូលដ្ឋាន ជាពិសេសនៅតាមភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម មណ្ឌលសុខភាព បន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងប្រមូលទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ប្រមូលទុកដាក់សំណល់ប្លាស្ទិក ទៅដាក់ក្នុងធុង គ្រប់គ្រងឱ្យបានល្អ ងាយស្រួលកែច្នៃឡើងវិញ ឬដុតចោលនៅក្នុងឡដុតសំរាម ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ នៅក្នុងជាជំហានបន្ត ដើម្បីភាពស្អាតនៅកម្ពុជាយូរអង្វែង ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីផែនការអាទិភាពរបស់ក្រសួងបរិស្ថាន គឺការពង្រឹងការគ្រប់គ្រងទីតាំងទុកដាក់សំរាមនៅទូទាំងប្រទេស ដោយត្រូវសាងសង់បន្ថែម និងកែសម្រួលបច្ចេកទេស និងបំពាក់ឡដុតសំរាម ដែលដើរដោយថាមពន្លឺព្រះអាទិត្យ ជាដើម៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16