ព័ត៌មាន
សមាគមចំនួន៣ រួមគ្នាលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម ជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា
ភ្នំពេញ ៖ សមាគមចំនួន៣ ចុះអនុស្សាណៈលើការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈការបណ្តុះបណ្តាល ដំណើរទស្សនកិច្ច សិក្សា ដើម្បីជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា មានឱកាសពង្រីកទីផ្សារ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបដោយ និរន្តរភាព។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ, សមាគមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក ទាំងអាជីវកម្មខ្នាតតូចនិងមធ្យម តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែង រកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដើម្បីជំរុញដល់ដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកប ដោយជោគជ័យ គឺមិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូមរួម ចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ជាក់ស្តែងក្នុងពេលនេះសមាគមបានរៀបចំជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន គឺជាការបង្កើតឱកាសថ្មី បន្ថែមទៀត សម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ក៏ដូចជាបង្ហាញនូវគន្លឹះជោគ ជ័យលើការអាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគបន្ថែម នៅក្នុងប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជំរុញឱ្យវិស័យនេះរីកលូតលាស់ប្រកបដោយនិរន្តរភាព។
បណ្ឌិត អ៊ី សុវណ្ណារ៉ា ប្រធានសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន ក៏លើកឡើងពីសក្តានុពលប្រទេសកម្ពុជា ដោយបាន បង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន មកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ចំណែកតាម រយៈនៃកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌរវាងគូភាគី សម្រាប់ជាដៃគូយុទ្ធសាស្រ្តយូរអង្វែង ជំរុញលើក ស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលតាមរយៈនេះគឺជាការចូលរួមចំណែកបន្ថែម ពង្រឹងដល់ការធ្វើធុរកិច្ច ក្រោមបរិយា កាសនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
សូមបញ្ជាក់ថា ក្នុងជំនួបសហគ្រិន និងផ្គូផ្គងអាជីវកម្មនេះ សមាគមសហគ្រិនវីម៉ូកម្ពុជា បានចុះអនុស្សាណៈយោគយល់គ្នា ជាមួយ សមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងសាខាសមាគមនិស្សិតបញ្ញាវន្តក្មេងវត្ត (ខណ្ឌព្រែកព្នៅ) ស្តីពីកិច្ចសហប្រតិបត្តិការជាដៃ គូរួមគ្នាជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតដល់ម្ចាស់អាជីវកម្ម ជួយដល់សមាជិក-សមាជិកា ពង្រីកទីផ្សារ និងបង្កើតទំនាក់ទំនងអាជីវកម្មប្រកបដោយសក្តានុពល ជាពិសេសការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈវគ្គ បណ្តុះបណ្តាល ដំណើរទស្សនកិច្ចសិក្សា ដើម្បីរួមបញ្ចូលកំលាំងគ្នាជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម អាចឈានជើង ចូលទីផ្សារប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត៕
អត្ថបទ៖ សុន រ៉ាឌី















-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
កីឡា6 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley